ជាតិ
២៥ខេត្ត/រាជធានី
បុណ្យ​សមុទ្រ​៖ ឆ្នេរ​៤​នៅ​ខេត្ត​ព្រះសីហនុ ជាប់​ជ័យលាភី​ឆ្នេរសមុទ្រ​ស្អាត​
13, Dec 2018 , 6:14 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងឱកាស​សិក្ខាសាលា​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​នៅ​ខេត្តកោះកុង គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានប្រគល់​ជ័យលាភី​រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ដែលមាន​ស្នាដៃ​ឆ្នើម​ខាង​ថែរក្សា​បុណ្យ​សមុទ្រ​មាន​ចំនួន​៤​ក្នុងចំណោម​ឆ្នេរ​បេក្ខភាព​ចំនួន​១៧​។​

 
​ឆ្នេរ​ចំនួន​៤​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជាប់​ជ័យលាភី​រួមមាន ទី​១ ឆ្នេរ​កោះ​សង្សារ ទី​២ ឆ្នេរ​ឯករាជ្យ ទី​៣​ឆ្នេរ​សុខា និង​ទី​៤ ឆ្នេរ​ឌឺ​រ៉ូយ៉ាល់​ស៊ែ​ន​កោះរ៉ុង​។ ឆ្នេរ​ទាំងនេះ​ជាប់​ជ័យលាភី​ឆ្នេរសមុទ្រ​ស្អាត ( Beach Eco-Label Award) ដោយមាន​ការវាយតម្លៃ​លើ​សូចនាករ​គោល​សំខាន់ៗ​ចំនួន​៣​គឺ ការគ្រប់គ្រង​ឆ្នេរសមុទ្រ ការគិតគូ​បរិស្ថាន និង​ការគិតគូ​ពី​សុវត្ថិភាព និង​ភាព​ពេញចិត្ត​របស់​ភ្ញៀវទេសចរ​។​

 

ពានរង្វាន់ និង​ជ័យលាភី​ឆ្នេរ​ស្អាត​នេះ​ត្រូវបាន​ប្រគល់ជូន​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក Bruno Bodard អគ្គ​នាយ​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងឱកាស​សិក្ខាសាលា​អបអរ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ក្រោម​ប្រធានបទ “​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ - Beautiful Bay, Happy Citizen” អមដោយ​ពាក្យស្លោក “​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព - Ecotourism for Green Growth and Sustainable Development”៕

Tag:
 ឆ្នេរស្អាត
  បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com