ពីនេះ ពីនោះ
រូបត្លុក
ចាស់​«​ព្រមាន​»​ទៅ​ក្មេង​៖ «​ខ្ញុំ​ហូប​អំបិល ច្រើនជាង ឯង​ហូបបាយ​»!
16, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាស់ៗ​ច្រើន​និយាយ​ទៅកាន់​ក្មេងៗ​ថា គាត់​ពិសា​អំបិល​ច្រើនជាង​ក្មេង​«​ស៊ី​»​បាយ​។ ឃ្លា​នេះ ចាស់ៗ​ចង់​និយាយប្រាប់​ក្មេង​ថា បើ​ក្មេង ឬ​យុវជន​ដែល​ទើប​មានចំណេះ​តិចតួច មិនគួរ​ពើង​ដើមទ្រូង ឬ​គិតថា ខ្លួនឯង​ចេះ​លើសគេ លើស​ឯង​នៅលើ​ពិភពលោក​នេះ​ទេ​។ ជាមួយនឹង​ឃ្លា​ដដែល​នោះ ចាស់ៗ​ចង់​ប្រាប់​ក្មេងៗ​ទៀតថា ក្មេងៗ ទោះ​ចេះ​ទ្រឹស្តី​ប៉ុណ្ណា​ក៏ដោយ ក៏​នៅ​ខ្វះ​បទពិសោធន៍​ដែរ​។ ដូច្នេះ ចូរ​ក្មេងៗ កុំ​ពើង​ដើមទ្រូង កុំ​គិតថា ខ្លួនឯង​ជា​បុគ្គល​អស្ចារ្យ​ជាងគេ​បំផុត​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com