ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី សុខ ទាង លក់នំពពារចល័តតាមខេត្ត ដែលអាចរកចំណូលបាន១០ម៉ឺនរៀលក្នុងមួយថ្ងៃ
× កំពង់ចាម៖ អ្នកស្រី សុខ ទាង អាយុ៣៥ឆ្នាំ លក់នំពពារចល័តនៅក្នុងការតាំងពិព័រណ៍តាមបណ្តាលខេត្តនានា ដោយអាចរកចំណូលបាន១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកស្រី សុខ ទាង បានប្រកបមុខរបរលក់នំពពារអស់រយៈពេល ៣ឆ្នាំមកហើយ។ មិនថានៅកន្លែងតាំងពីព័រណ៌នៅតាមខេត្ត ឬនៅក្នុងទីក្រុងភ្នំពេញទេ និយាយជារួមគឺស្ទើរទូទាំងប្រទេសកម្ពុជា គឺអ្នកស្រី សុង ទាង តែងតែយកផលិតផលនំពពារខ្លួន យកទៅដាក់លក់ហើយ។ សម្រាប់នំពពារមួយអ្នកស្រីលក់ក្នុងតម្លៃ ២ពាន់រៀល ដោយក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានចន្លោះពី ៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល។ អ្នកស្រីចាប់ផ្តើមលក់ពីម៉ោង ៩ព្រឹកដល់ម៉ោង១១យប់។
ស្ត្រីវ័យ ៣៥ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖« នំពពារនេះគឺខ្ញុំ មិនបានទៅហាត់រៀនធ្វើមកពីណាទេគឺខ្ញុំឃើញគេលក់ហើយខ្ញុំក៏គិតថា បើខ្ញុំ ធ្វើនំពពារនេះលក់នៅក្នុងការតាំងពិព័រណ៍តាមបណ្តាលខេត្ត ខ្ញុំនឹងអាចរកចំណូលបន្ថែមទៀតសម្រាប់ជួយគ្រួសារ។ ខ្ញុំពិតជាសប្បាយរីករាយក្នុងការលក់នំពពារនេះណាស់ព្រោះខ្ញុំអាចយកនំខ្មែរមួយប្រភេទនេះ ឲ្យកូនខ្មែរបានស្គាល់នំដែលជារបស់ខ្មែរ»។
អ្នកស្រី សុខ ទាង អាចលក់នំពពារបានច្រើនឫតិច គឺអាស្រ័យទៅលើ អាកាសធាតុ និងចំនួននមនុស្សដែលចូលមកមើលការតាំងពិព័រណ៍ក្នុងខេត្តនីមួយៗ។ បើសិនជាអាកាសធាតុមានភ្លៀងធ្លាក់នោះ វាក៏ជាហេតុផលច្បាស់ណាស់ ដែលធ្វើឲ្យអ្នកស្រី មិនអាចលក់នំពពារដាច់ឡើយ ព្រោះមិនសូវមានអ្នកមកមើលការតាំងពិព័រណ៍។
និយាយពីគ្រឿងផ្សំនៃនំពពារវិញ អ្នកស្រី ទាង បានប្រើប្រាស់ធាតុផ្សំ មានដូចជា ម្សៅអង្ករ ស្ករទាញ ល្ងរ ដូង និងទឹកដោះគោខាប់ ។ ចំពោះស្ករទាញ និង សំបកនំពពារ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ បានកម្មង់ទិញពីខាងរាជធានីភ្នំពេញ ដោយប្រាប់ឲ្យគេផ្ញើតាមឡាន មកតាមបណ្តាលខេត្ត ដែលអ្នកស្រីកំពុងលក់នំពពារនេះ៕
Tag:
នំពពារ
តាំងពិព័រណ៍
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com