អត្ថបទពាណិជ្ជកម្ម
«​ពិព័រណ៍​Promotion​ចុងឆ្នាំ​»​ចាប់ផ្តើម​ហើយ ដោយ​ការរៀបចំ​កាន់តែ​ធំ និង​មាន​ប្រូ​ម៉ូ​សិន​កាន់តែច្រើន​
14, Dec 2018 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
ពិព័រណ៍ Promotion ចុងឆ្នាំ បានចាប់ផ្តើម​ហើយ នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ នៅ​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។ បេ​ប៊ី អោត​ឡេ​ត រៀបចំ​ពិព័រណ៍​នេះ ឡើង​គគ្រឹកគគ្រេង​ជាង​ពិព័រណ៍​លើក​មុនៗ និង​មាន​រយៈពេល​ដល់​ទៅ​៣​ថ្ងៃ​ឯណោះ ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន ដែល​បាន​គាំទ្រ និង​តែងតែ​គាំទ្រ​ហាង​បេ​ប៊ី អោត​ឡេ​ត រហូតមក​។
 
​បេ​ប៊ី អោត​ឡេ​ត និង​ក្រុមហ៊ុន​លក់​ផលិតផល​កុមារ​ល្បីៗ​ជាច្រើន​ដែល​ចូលរួម​ក្នុង​ការតាំង​ពិ​ព័​ណ៍​នេះ បាន​ត្រៀម​កម្មវិធី​ពិសេសៗ​ជាច្រើន ដើម្បី​ទទួល​ស្វាគមន៍​អតិថិជន​ជាទី​ស្រឡាញ់​របស់​ខ្លូន មានដូចជា​ការលេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់ ការទិញ​ទំនិញ​បញ្ចុះតម្លៃ ការបង្ហាញ​ម៉ូដ​កុមារ និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ កាន់តែ​ពិសេស​ទៀត​នោះ គឺ​នៅក្នុង​រយៈពេល​តាំងពិព័រណ៍ ៣​ថ្ងៃនេះ អតិថិជន​នឹង​ទទួលបាន​ការផ្តល់​ប្រឹក្សា​យោបល់ ពាក់ព័ន្ធ​នឹង​ការថែទាំ​សុខភាព  ពី​គ្រូពេទ្យ​ជំនាញ​ជាតិ និង​អន្តរជាតិ​ផងដែរ​។
  
​កិច្ច​សម្ភាស​ខាងក្រោម​នេះ លោកអ្នក​នឹង​បាន​ជ្រាប​កាន់តែ​លម្អិត​ពី​កម្មវិធី​នានា នៅក្នុង​ពិព័រណ៍ promotion ចុងឆ្នាំ​នេះ​។ សូម​ទស្សនា​ដូចតទៅ​៖
 

ដូច្នេះ​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ នៅ​បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ និង​សប្បាយរីករាយ​ជាមួយនឹង​ការទិញ​ទំនិញ​ដ៏​ច្រើន​សម្បូរបែប ក្នុងឱកាស​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នៅ​ចុង​ឆ្នាំនេះ ក៏ដូចជា​ទទួលយក​ចំណេះ​ដឹង​ថ្មីៗ​ទាក់ទង​នឹង​ការថែទាំ​សុខភាព​កូនៗ​របស់លោក​អ្នក​។ 


 
​ជាការ​កត់សម្គាល់ នេះ​មិនមែនជា​លើក​ទី​១ នោះទេ ដែល​ហាង​ទំនិញ​កុមារ​ធំជាងគេ​មួយ​នេះ បានរៀបចំ​ពិព័រណ៍​ដូចនេះ​។ កន្លងមក ហាង​បេ​ប៊ី អោត​ឡេ​ត ធ្លាប់បាន​ទទួលជោគជ័យ​លើសពី​ការរំពឹងទុក ក្នុងការ​រៀបចំ​ពិរ​ព័រ​ណ៍​ធំៗ​ចំនួន​ពីរលើក​រួចមកហើយ គឺ​«​ពិព័រណ៍​ម្សៅ​ទឹកដោះគោ​» និង​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​។ សម្រាប់​ពិព័រណ៍ Promotion ចុងឆ្នាំ​នៅក្នុង​ពេលនេះ នឹង​កាន់តែ​ផ្តល់​ភាពសប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បន្ថែមទៀត​រវាង ហាង​បេ​ប៊ី អោត​ឡេ​ត និង​អតិថិជន​របស់ខ្លួន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com