កំណាព្យ
ពីនេះ ពីនោះ
ប្តីល្អ ក្នុងចិត្តភរិយា
×
-ជាតិជាស្ត្រីក្នុងលោកា ប្រាថ្នាតែប្តីណាល្អ
មិនចង់ឡើយប្តីបោកឆ បង្កហិង្សាចិត្តកាយ។
-ស្មោះស្នេហ៍មើលថែពេញទី រកស៊ីទោះជិតឬឆ្ងាយ
មិនឲ្យប្រពន្ធខ្វល់ខ្វាយ មុនចាយចេះគិតមុខក្រោយ។
-មិនចេះមើលងាយប្រពន្ធ ទ្រព្យធនរកបានផ្តល់ឲ្យ
មិនចោលនៅពេលនាងខ្សោយ បណ្តោយឲ្យនាងទឹកភ្នែក។
-មិនអួតអាងកាងកោងកាច មិនខ្លាចនឿយហ៊ានទួលរែក
ដឹងខុសហ៊ានកែវែកញែក ជជែករកផ្លូវដោះស្រាយ។
-មិនក្បែរមិនសាកគ្រឿងញៀន មិនឃ្លានអស់ល្បែងទាំងឡាយ
មិនឆ្ងាញ់នឹងរឿងអន្តរាយ ទៅឆ្ងាយមិនណាយប្រពន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com