ជាតិ
សង្គមជាតិ
តុលាការ ឃុំ​អ្នក​ផលិត​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ដោយ​យល់ថា​ធ្វើ​ឲ្យ​មានការ​រើសអើង
14, Dec 2018 , 3:53 pm        
រូបភាព
លោក រ៉ាត់ រដ្ឋមុនី។ រូបពីគណនីហ្វេសប៊ុក Long Kimheang
លោក រ៉ាត់ រដ្ឋមុនី។ រូបពីគណនីហ្វេសប៊ុក Long Kimheang
ដោយ: ថ្មីៗ
​ក្រោយ​បញ្ជូន​ពី​ថៃ មកដល់​កម្ពុជា លោក រ៉ាត់ រដ្ឋ​មុនី អ្នក​ផលិត​ខ្សែ​វីដេអូ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យកទៅ​ឃុំ​ជា​បណ្តោះអាសន្ន​។  លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្តល់​ព័ត៌មាន​នេះ ដល់​អ្នកកាសែត តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២0១៨​។


 
​លោក រ៉ាត់ រដ្ឋ​មុនី ត្រូវបាន​សមត្ថកិច្ច​ថៃ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា ចាប់ខ្លួន កាលពី​ថ្ងៃទី​៧ ខែធ្នូ នៅពេលដែល​លោក និង​អ្នកស្រី ឡុង គីម​ហ៊ាង ជា​ភរិយា កំពុង​រៀបចំ​សុំ​ទិដ្ឋាកា បន្តទៅ​ប្រទេស​ទី​បី (​ហូ​ឡង់​)៕ 
 
 

Tag:
 រ៉ាត់ រដ្ឋ​មុនី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com