ជាតិ
សង្គមជាតិ
ទេសចរអន្តរជាតិជាង៧៧ម៉ឺននាក់ មកទស្សនាតំបន់ឆ្នេរសមុទ្រខ្មែរ ក្នុងឆ្នាំ២០១៨ រូបពីក្រសួងទេសចរណ៍
× តំបន់ឆ្នេរសមុទ្រនៅប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៧៧ម៉ឺននាក់ រយៈពេល១០ខែ ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលថ្លែងក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើលទី៧ (ជុំទី២) នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែធ្នូ។
លោក ថោង ខុន រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិប្រមាណ៩២ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៣,៥លាននាក់ ដើរទស្សនាតាមឆ្នេរសមុទ្រកម្ពុជា ក្នុងឆ្នាំ២០១៨នេះ។ លោក បន្តថា ភ្ញៀវទេសចរអន្តរជាតិប្រមាណ៩ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៦០ម៉ឺននាក់ នឹងអាចចូលទៅខេត្តកោះកុង។
រដ្ឋមន្ត្រីរូបនេះ មានប្រសាសន៍ថា តាមការប៉ាន់ស្មាន តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលបានភ្ញៀវអន្តរជាតិប្រមាណ១,២លាននាក់ និង ភ្ញៀវទេសចរជាតិប្រមាណ៤,៥លាននាក់នៅឆ្នាំ២០២០ និងកើនដល់ប្រមាណ៣លាននាក់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរជាតិ កើនប្រមាណ៦លាន់នាក់ក្នុងឆ្នាំ២០៣០៕
Tag:
ឆ្នេរសមុទ្រ
ទេសរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com