ជាតិ
សង្គមជាតិ
ភ្លុក​ដំរី​ជាង​១០០០ ដែល​នាំចូល​ពី​ប្រទេស​មូ​ហ្សំ​ប៊ិក ត្រូវបាន​អ្នកជំនាញ​កម្ពុជា និង​អាមេរិក​រឹបអូស​បាន​
17, Dec 2018 , 10:39 pm        
រូបភាព
រូបភាពពី​ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជា​
រូបភាពពី​ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជា​
ដោយ:
​ភ្នំពេញ​៖ ភ្លុក​ដំរី​ជាង​១០០០ ត្រូវបាន​កម្ពុជា សហការ​ជាមួយ​អ្នកស៊ើប​អង្កេត​របស់​ជ​ល​ផល និង​សត្វព្រៃ​សហរដ្ឋអាមេរិក និង​ផ្នែក​ព័ត៌មាន​សម្ងាត់​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក បង្ក្រាបបាន​ករណី​ខុសច្បាប់​នេះ កាលពី​ថ្ងៃទី​១៥ ធ្នូ ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ។

 

 
​ស្ថានទូត​អាមេរិក បាន​បន្ថែមថា ភ្លុក​ដំរី​ទាំងនេះ មាន​ទម្ងន់​ជិត​៣៥០០​គីឡូក្រាម គឺ​បង្ក្រាប​ក្រោយពី​បាន​ឆែកឆេរ និង​រឹបអូស​ពី​កុងតឺន័រ​ដែល​ផ្ទុក​ទៅដោយ​ភ្លុក​ដំរី​នេះ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​សុំ​ការអត្ថាធិប្បាយ ជុំវិញ​ករណី​រឹបអូស​ភ្លុក​ដំរី​នេះ​នៅឡើយ​ទេ​។​


រូបភាពពី​ស្ថានទូត​អាមេរិកប្រចាំ​កម្ពុជា​
 
​ប៉ុន្តែ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ ដែល​បាន​ស្រង់​សម្ដី​របស់លោក ស៊ុន ឆាយ ប្រធាន​សាខាគយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​និយាយថា ភ្លុក​ដំរី​នោះ​មាន ១,០២៦ ដុំ ត្រូវបាន​ឈ្មួញ​នាំ​ពី​កំពង់ផែ​ឈ្មោះ «​ម៉ា​ឡា​កា​» នៅ​ប្រទេស​មូ​ហ្សំ​ប៊ិក តាំងពី​ខែកក្កដា ឆ្នាំ​២០១៨​នេះ ហើយ​បច្ចុប្បន្ន​ភ្លុក​ដំរី​ទាំងនោះ​ត្រូវបាន​រក្សាទុក​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕

Tag:
 ​ភ្លក់​ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com