រថយន្ត
អត្ថបទពាណិជ្ជកម្ម
ដំណើរ​កម្សាន្ត Ford Adventure 2018 បញ្ចប់​ដោយ​ជោគជ័យ ជាមួយនឹង​អ្នកចូលរួម​ជាង​៥០០​នាក់​
17, Dec 2018 , 5:26 pm        
រូបភាព
ដោយ:
​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​អតិថិជន​របស់ខ្លួន ទៅកាន់​រមណីយដ្ឋាន​ផ្សេងៗ​នៅក្នុង​ប្រទេស ក៏ដូចជា​ទៅកាន់​ប្រទេសជិតខាង ជាមួយនឹង​ក្បួន​រថយន្ត ហ្វ​ដ (Ford) គ្រប់​ម៉ូ​ឌែ​ល​។ សម្រាប់​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន ហ្វ​ដ (Ford) បានរៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​អតិថិជន ទៅកាន់​ខេត្តកោះកុង ប្រទេស​កម្ពុជា ខេត្ត​ត្រាត និង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​។ ក្នុង​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​រយៈពេល ៤​ថ្ងៃ ៣​យប់​នេះ គឺ​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ខែ ធ្នូ​កន្លងទៅ អ្នកចូលរួម​ទាំងអស់ មានឱកាស​រីករាយ​ជាមួយ​ទេសភាព ព្រៃភ្នំ​នៅតាម​ដងផ្លូវ និង​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត ក្នុង​ទឹកដី​ខេត្តកោះកុង រួម​ជាមួយនឹង​បទពិសោធន៍ បោះជំរំ​ដ៏​រ៉ូ​មែន​ទិ​ក នៅលើ​ឆ្នេរសមុទ្រ យ៉ាង​ស្រស់ត្រកាល នៅ​ខេត្ត​ត្រាត និង​ដើរ​ទិញ​ទំនិញ ដ៏​សម្បូរបែប​ក្នុងតម្លៃ​សមរម្យ នៅ​ផ្សារ​ទំនើប​នៃ​ទឹកដី​ខេត្ត​ចន្ទ​បុរី  ប្រទេស​ថៃ​ទៀតផង​។​
 


 
​ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅកាន់​ខេត្តរតនគិរី , ឆ្នាំ​២០០៩ ទៅកាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​, ឆ្នាំ​២០១២ ទៅកាន់​ខេត្តមណ្ឌលគិរី​ម្តងទៀត​, ឆ្នាំ​២០១៣ ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត , ឆ្នាំ​២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ , ឆ្នាំ​២០១៥ ទៅកាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ,​នៅ​ឆ្នាំ​២០១៦ ទៅកាន់​ខេត្ត​បុរី​រាម និង​ឆ្នាំ​២០១៧ ទៅកាន់​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ។​


 
​លោក ឡោ វុទ្ធី ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា​៖«​នេះ​គឺជា​ឆ្នាំ​ទី​១២ នៃ​កម្មវិធី Ford Adventure​។ ខ្ញុំ​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​មែនទែន ដោយសារ​ឆ្នាំនេះ ចំនួន​រថយន្ត​ដែល​បាន​ចូលរួម កើនឡើង​រហូតដល់​ជាង​១០០​ឡាន ដែល​ឆ្នាំមុនៗ​យើង​អនុញ្ញាត​ឲ្យ​រថយន្ត​ចូលរួម​ត្រឹមតែ ៥០ ទៅ ៦០​ឡាន​តែប៉ុណ្ណោះ​។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​ក្បួន​រថយន្ត បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តកោះកុង ដោយ​លើក​ទី​១ គឺ​នៅ​ឆ្នាំ​២០១៤ ដែល​កាលនោះ ចំនួន​រថយន្ត​ដែល​ចូលរួម មាន​ត្រឹមតែ​ជាង ៥០ គ្រឿង និង​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់​ប៉ុណ្ណោះ​»​។​
 
​លើសពីនេះទៅទៀត លោក​ក៏បាន​បន្ថែមទៀតថា​៖«​ដំណើរ​កម្សាន្ត FORD Adventure មិន​ត្រឹមតែ​ជាការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វីដែល​សំខាន់​ជាងនេះទៀត គឺ​ការចូល​រូ​ម​ចំណែក​ជួយ​សង្គម តាមរយៈ​ការចែក​អំណោយ​សប្បុរស​ធម៌ ជូន​ដល់​ប្រជាជន​ដែលមាន​ភាពខ្វះខាត​នៅក្នុង​តំបន់ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​គ្នា​ល្អ ការជួយ​គ្នា​ទៅវិញទៅមក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់​ក្រុមហ៊ុន RMA Cambodia​ផងដែរ​»៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com