ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្ត​ម៉ាក MINI ដែល​ផលិត​កាលពី​៦០​ឆ្នាំមុន​នៅតែ​ស្អាត និង​ទាក់ចិត្ត​អតិថិជន​ខ្មែរ​បាន​
17, Dec 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្ត​ម៉ាក MINI ដែលជា​ប្រភេទ​រថយន្ត​ដែល​រូបរាង​តូច គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​អឺរ៉ុប​ជាង​៥០​ឆ្នាំ​មកហើយ​នោះ ក៏មាន​វត្ត​មាននៅ​កម្ពុជា​ខ្មែរ​ដែរ​។ រថយន្ត MINI ដ៏​ចំណាស់​២​គ្រឿង ដែល​មួយគ្រឿង គឺ MINI coupé cabriolet ពណ៌​ក្រហម  ផលិត​នៅ​ឆ្នាំ​១៩៥៨ និង​មួយគ្រឿង​ទៀត​គឺ MINI Morris ពណ៌​ផ្ទៃមេឃ ផលិត​នៅ​ឆ្នាំ​១៩៦២ ត្រូវបាន​ហាង​លក់​រថយន្ត HBH Car Shop នាំចូល​ពី​ប្រទេស​ជប៉ុន មក​ស្រុក​ខ្មែរ ហើយក៏​បាន​លក់​ទៅ​ឲ្យ​អតិថិជន​ខ្មែរ​រួចហើយ​ដែរ កាលពីពេល​ថ្មីៗ​នេះ​។ ក្រុមហ៊ុន​នេះ បាន​នាំ​រថយន្ត​បុរាណៗ​មក​លក់​នៅ​ប្រទេស​កម្ពុជា ជាង​៥​ឆ្នាំ​មកហើយ​។


 

 

សូមបញ្ជាក់ថា រថយន្ត​ម៉ាក MINI ផលិតឡើង​លើក​ដំបង​ដោយ​ក្រុមហ៊ុន​អង់គ្លេស ឈ្មោះ British Motors Company នៅក្នុង​ឆ្នាំ​១៩៥៧​។ គិត​ត្រឹម​ឆ្នាំ​២០០០ រថយន្ដ​ម៉ាក MINI 5.300.000 គ្រឿង​ត្រូវ​ផលិតឡើង ដូចជា MINI Wolseley Hornet,  MINI Riley Elf, MINI Clubman, MINI Cooper, MINI Metro, MINI Flame Red, MINI Racing Green, MINI Countryman, MINI One, MINI Moderne និង MINI S (sport)​។ 
 
​តាមពិតទៅ មាន​ក្រុមហ៊ុន​ច្រើន​ដែល​ធ្លាប់​ធ្វើជា​ម្ចាស់​ម៉ាក​រថយន្ត MINI​នេះ​។ ក្នុងនោះ​រួមមាន​៖• ក្រុមហ៊ុន British Motors Company 1957-1968​។​
• ក្រុមហ៊ុន Rover 1968-1980​។​
• ក្រុមហ៊ុន Austin 1980-1989​។​
• ក្រុមហ៊ុន BMW 1989-​សព្វថ្ងៃ​។ 
 
​សូម​ទស្សនា​រូបរាង​តូច​ច្រឡឹង របស់​រថយន្ត​អឺរ៉ុប​ម៉ាក MINI ២​គ្រឿង ដែលមាន​វត្ត​មាននៅ​ស្រុក​ខ្មែរ​ខាងក្រោម​នេះ​៖
 


















Tag:
 រថយន្ត​
 ​យានយន្ត​
 ​រថយន្ត​បុរាណ​
 ​ឡាន​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com