ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ស៊ូ សុជាតិ៖ ផ្សារមូលបត្រ រង់ចាំតែក្រុមហ៊ុនមកបោះលក់ភាគហ៊ុន រូបពីគណៈកម្មការមូលបត្រកម្ពុជា
× ភ្នំពេញ៖ ផ្សារមូលបត្រនៅកម្ពុជា មិនទាន់មានសកម្មភាពជួញដូរគគ្រឹកគគ្រេងដូចបណ្ដាប្រទេសមួយចំនួននៅឡើយ ព្រោះផលិតផលក្នុងផ្សារមួយនេះនៅមានតិចតួចនៅឡើយ ពោលគឺទើបតែមានក្រុមហ៊ុនចំនួន៦ប៉ុណ្ណោះចូលរួមបោះលក់មូលបត្រ។ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ថ្លែងថា កម្ពុជាត្រូវការពេលវេលាទៅមុខទៀត ដើម្បីធ្វើឲ្យទីផ្សារមួយនេះមានសកម្មភាពខ្លាំង។ លោកអះអាងថា រដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់សព្វគ្រប់ហើយ គឺរង់ចាំតែក្រុមហ៊ុនជាច្រើនទៀតសម្រេចចិត្តបោះផ្សាយលក់មូលបត្រប៉ុណ្ណោះ។
សូមស្ដាប់ប្រសាសន៍លោក ស៊ូ សុជាតិ ខាងក្រោមនេះ៖
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនចំណុះរដ្ឋចំនួន៣ និងក្រុមហ៊ុនឯកជនចំនួន៣ បោះផ្សាយលក់មូលបត្រ។ ក្រុមហ៊ុនចូលទីផ្សារក្រោយគេ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ ហត្ថាកសិករ ដែលបានបោះផ្សាយមូលបត្របំណុល ជាលើកដំបូងនៅកម្ពុជា៕
Tag:
ស៊ូ សុជាតិ
មូលបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com