ជាតិ
សេដ្ឋកិច្ច
គ្រប់​ស្ថានីយ៍​/​ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ មិនត្រូវ​លក់​សាំង​ធម្មតា​លើសពី​តម្លៃ ៣៣៥០​រៀល ឡើយ​!
18, Dec 2018 , 9:38 am        
រូបភាព


​ភ្នំពេញ​៖ ប្រេង​ឥន្ធនៈ​ដែលមាន​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត លក់រាយ​នៅលើ​ទីផ្សារ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​កំណត់​ថ្លៃ ៣ ៣៥០​រៀល ក្នុង​មួយ​លីត្រ កាលពី​ថ្ងៃទី​១៦​ធ្នូ​។ តម្លៃ​នេះ ត្រូវតម្រូវ​ឲ្យ​ស្ថានីយ៍​/​ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​ទាំងឡាយ អនុវត្ត​រហូតដល់​បំណាច់​ឆ្នាំ​២០១៨​។ 
ចំពោះ​ស្ថានីយ៍​/​ដេប៉ូ​ណា ដែល​លក់​ប្រេង​ឥន្ធនៈ​លើសពី​តម្លៃ​ក្រសួង​បានកំណត់ ឬ​ខ្វះ​បរិមាណ​ចំណុះ នឹង​ប្រឈម​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។ 
 

Tag:
 សេដ្ឋកិច្ច​
  ប្រេង​
  ស្ថានីយ៍​/​ដេប៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com