ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំ​របស់​បក្ស​កាន់អំណាច ព្យាយាម​ស្វែងរក​ចំណុច​ដែល​ត្រូវ​កែលម្អ​
18, Dec 2018 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​សន្និបាត​លើក​ទី​៤១​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៨ នេះ រហូតដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​។ សន្និបាត ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​របស់​សម្តេច  ហ៊ុន សែន ប្រធាន​គណបក្ស គឺ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​នយោបាយ​កន្លង​មក និង​កំណត់​ទិសដៅ​នយោបាយ សម្រាប់​ការអនុវត្ត​ទៅខាង​មុខ​។

 

 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានសរសេរថា ក្រៅពី​ការ​បូកសរុប​ការងារ​និង​ការកំណត់​គោលនយោបាយ សន្និបាត​នេះ នឹង​ពិនិត្យ​ពី​ការងារ​របស់​គណបក្ស ដែល​ទទួលបាន​ជោគជ័យ និង​ការ​បន្តធ្វើ​ការងារ ដែល​នៅ​សេសសល់​។ លើសពីនេះ សន្និបាត ក៏​នឹង​លើកឡើង​ពី​បញ្ហា​ប្រឈម និង​ស្វែងរក​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែលម្អ​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ដឹកនាំ​កម្ពុជា ឲ្យ​សម្រេចបាន​នូវ​កំណើត​សេដ្ឋកិច្ច ដែល​អាច​ទទួលបាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ រហូត​ឈានដល់​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។  

អត្ថបទទាក់ទង
 

កិច្ចប្រជុំ​នៃ​សន្និបាត​ខាងលើ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល និង​ថ្នាក់ដឹកនាំ​ដែល​មិនមែនជា​សមាជិក​ជាង​១​ពាន់​នាក់​។ សន្និបាត​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា តែង​ធ្វើ​ឡើងជា​ទៀងទាត់​ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ​៕
 

Tag:
 ហ៊ុន សែន​
  CPP
  សន្និបាត​
© រក្សាសិទ្ធិដោយ thmeythmey.com