ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សន្សំ​មិន​សល់​លុយ ព្រោះតែ​មិន​ព្រម​កែ​ទម្លាប់​ទាំង​៨​នេះ​ចោល​សោះ​
18, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សល់​លុយ​សោះ​។​


 
 តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​នៅពេលដែល​អ្នក​មិនចេះ​ទប់​អារម្មណ៍​របស់ខ្លួន ដោយ​ឃើញ​អី​ទិញ​នឹង ជាពិសេស ឃើញ​របស់​បញ្ចុះតម្លៃ​ទិញ​ភ្លាម នឹងមិន​សល់​លុយ​ឡើយ​។ ដូចនេះ ទោះជា​តម្លៃថោក​ប៉ុណ្ណា ក៏​អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្បាស់​មុននឹង​ទិញ​ដែរ​។​
 
2.​ ​ប្រសិនជា​អ្នកមាន​ទម្លាប់​មិន​កត់​បញ្ជី​នូវ​ចំណាយ និង​ចំណូល អ្នក​គួរតែ​សាង​ទម្លាប់​មួយ​នេះ ព្រោះ​នៅពេលដែល​អ្នកមាន​បញ្ជី​ច្បាស់លាស់ អ្នក​នឹងមិន​ចំណាយ​ផ្តេសផ្តាស​ឡើយ​។​
 
3.​ ​នៅពេលដែល​អ្នកមើល​ឃើញ​របស់​ស្អាត ហើយ​ចិត្ត​ចង់​ទិញ ដោយ​គិតថា​មិន​ថ្លៃ អ្នក​គួរតែបញ្ឈប់​គំនិត​មួយ​ដែលថា​ថោក​នោះ ហើយ​គិត​ត្រឡប់មកវិញ​ថា បើ​អ្នក​មិន​ចំណាយលុយ​មួយ​នេះ អ្នកនឹង​អាច​សល់​ប៉ុណ្ណា នោះ​អ្នក​នឹងមិន​ទិញ​ឡើយ​។​
 
4.​ ​នៅពេលដែល​អ្នកមាន​កា​ត​ធនាគារ​ក្នុង​កាបូប អ្នក​មិនគួរ​គិតថា​ងាយ​ចាយ ហើយ​ដើរ​ចាយ​ពេញ​នឹង​ទេ ដោយ​អ្នក​គួរតែ​យកទៅ​ទុក​ឲ្យ​ស្រួល ទើប​លុយ​ក្នុងនោះ​មិន​អស់​។​
 
5.​ ​អ្នក​មិនគួរ​មិនចេះ​បដិសេធ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​ឡើយ ដោយ​ទោះជា​គេ​និយាយ​បែបណាក៏ដោយ ក៏​អ្នក​គួរតែ​ទប់​អារម្មណ៍​ឲ្យ​ជាប់ ទើប​មិន​ចំណាយ​ទៅលើ​របស់​ឥតប្រយោជន៍​។​
 
6.​ ​នៅពេលដែល​អ្នក​ចង់​បណ្តាក់ទុន​ទៅលើ​អ្វីមួយ អ្នក​គួរតែ​គិត និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ ទើប​អ្នក​អាច​ចំណេញ​បាន​ប្រាក់ ហើយ​មិន​ចេញ​ក្រៅ​ឥតប្រយោជន៍​។​
 
7.​ ​អ្នក​មិនគួរ​ខ្លាច​មិន​ហ៊ាន​ធ្វើការ​បណ្តាក់ទុន​ឡើយ ព្រោះ​ការបណ្តាក់ទុន​ដែល​ត្រូវ នឹងធ្វើ​ឲ្យ​អ្នក​ចំណេញ​បាន​ច្រើន​ដោយ​មិនដឹង​ខ្លួន​។​
 
8.​ ​នៅពេលដែល​កាបូប​លុយ​អ្នក​រញ៉េរញ៉ៃ ដោយ​មិន​រៀបចំ​ឲ្យ​ស្រួល នឹង​គ្មាន​លុយ​អាច​ចូលមក​ទេ មានតែ​ចេញ​តែប៉ុណ្ណោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com