ពីនេះ ពីនោះ
យុវវ័យ​ប្រើពាក្យ​«​ក្ដៀនយោបល់​» ឬ​«​កប់យោបល់​»​ទំនង​ចាស់ៗ​ពិបាក​យល់​
19, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ក្ដៀនយោបល់​» ឬ​«​កប់យោបល់​»  ជា​ពាក្យ​យុវវ័យ​និយម​និយាយ ដែល​ចាស់ៗ​ទំនង​អាច​នឹង​វង្វេង​ក៏​ថា​បាន​។ ថ្វី​ដ្បិត​ពាក្យ​នេះ​ប្រើ​ជាទូទៅ​ក៏ដោយ ប៉ុន្តែ​ភាគច្រើន​គេ​ប្រើ​ជា​ពាក្យ​ភាសា​និយាយ​តែប៉ុណ្ណោះ តែបើ​ឲ្យ​ប្រើ​ជា​ផ្លូវការ​នៅក្នុង​សំណេរ​វិញ គេ​មិនគួរ​ប្រើពាក្យ​ទាំងនេះ​ទេ គេ​ជំនួស​ដោយ​ប្រើពាក្យ​ថា «​ទាល់គំនិត​» ឬ​«​ទាល់​យោបល់​» ជាដើម​។



​យុវវ័យ​ដែល​ទម្លាប់​ប្រើពាក្យ «​ក្ដៀនយោបល់​» ឬ «​កប់យោបល់​» តែង​សំដៅលើ​ភាព​អស់​យោបល់​,​អស់​គំនិត​,​អស់​ការនិយាយ ជាដើម​។ មែនទែនទៅ ពាក្យ​ទាំងនេះ ត្រូវបាន​យុវវ័យ​ប្រើ​ដោយ​សំដៅលើ ការគិត​មិន​ចេញ​, និយាយ​មិន​ចេញ ឬ​ការសរសេរ​មិន​ចេញ​ជាដើម​។ ឧទាហរណ៍​៖ ថ្ងៃនេះ​ខ្ញុំ​ក្ដៀនយោបល់ ប្រឡង​អី​ក៏​មិនចេះ​៕  
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com