អ្នករៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅកាតា បានបង្ហាញការរចនាកីឡដ្ឋានដ៏អស្ចារ្យមួយរបស់ខ្លួនដែលនឹងត្រូវយកមកប្រើប្រាស់សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសក្នុងតំបន់អាស៊ីមួយនេះ។
កាតា បានឈ្នះសិទ្ធិដេញថ្លៃធ្វើម្ចាស់ផ្ទះដើម្បីរៀបចំព្រឹត្តិការណ៍ World Cup 2022 រយៈពេល៤ឆ្នាំមកហើយពោលគឺតាំងពីឆ្នាំ២០១៤ ដែលត្រូវប្រកាសនៅប្រេស៊ីល។ តែបើគិតមកទល់ពេលនេះ ពួកគេនៅសល់ពេលតែ៤ឆ្នាំទៀតប៉ុណ្ណោះដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីលានប្រកួត។