កីឡាអន្តរជាតិ
អន្តរជាតិ
Manchester United បណ្តេញលោក Jose Mourinho ផ្លូវការហើយ
18, Dec 2018 , 5:02 pm        
រូបភាព
 ក្លិប Manchester Utd បានប្រកាសពី​ការ​ចែក​ផ្លូវ​នឹងលោក Jose Mourinho ផ្លូវការហើយនា​ថ្ងៃទី​១៨ ខែធ្នូ នេះ ក្រោយឡើងដឹកនាំរយៈពេលពីរឆ្នាំកន្លះ។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ក្លិប។



អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៥​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម​រហស្សនាម​បិសាច​ក្រហម​លើក​ពាន FA Cup និង Europa League ចាប់តាំងពី​លោក​ឡើង​ដឹកនាំ​កាលពី​ឆ្នាំ​២០១៦​។​
 
​ប៉ុន្តែ​យ៉ាងណា ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester បានសម្រេច​បញ្ចប់​តំណែង​លោក បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ​រដូវ​កាល​នេះ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ និង​តាម​ពីក្រោយ​ពិន្ទុ​ក្រុម​កំពូល​តារាង Liverpool ដែល​បាន​យកឈ្នះ​ខ្លួន ៣-១ កាលពី​ចុង​សប្តាហ៍​កន្លងទៅ រហូត​១៩​ពិន្ទុ​នោះ​។​
 
​ក្លិប​ម្ចាស់​ជើងឯកលីគកំពូល​អង់គ្លេស​២០​សម័យនេះ ក៏បាន​អរគុណ​ដល់ Mourinho ចំពោះ​ការងារ​របស់លោក​ក្នុង​រយៈពេល​ជាង​២​ឆ្នាំនេះ និង​ជូនពរ​លោក​ឲ្យ​ជោគជ័យ​នាពេល​អា​នាគ​ត​ផងដែរ​៕

Tag:
 បាល់ទាត់
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com