អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ដាក់​ដំណើរការ​សេវា VoWiFi ដំបូង​គេ​នៅ​កម្ពុជា ឈ្មោះថា Smart WiFi Calling
18, Dec 2018 , 5:13 pm        
រូបភាព
ដោយ:
​ភ្នំពេញ​, ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ​2018៖ ក្រុមហ៊ុន Smart Axiata បានដាក់​ឲ្យ​ដំណើរការ​សេវា Voice over WiFi (VoWiFi) ដំបូង​គេ​នៅ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន Smart ហៅ​ចេញ ឬ​ទទួល​ការហៅ​ចូល និង​ផ្ញើ​សារ តាមរយៈ​ការភ្ជាប់​ប្រព័ន្ធ WiFi នានា​នៅលើ​ពិភពលោក​។ សេវា​កម្មនេះ មាន​ឈ្មោះថា  Smart WiFi Calling​។​
 
​បច្ចេកវិទ្យា​នេះ អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន Smart ដែល​ប្រើ​ស៊ីម Smart 4G និង​ឧបករណ៍​ដែល​អាច​ប្រើ​សេវា​កម្មនេះ ហៅ​ចេញ ឬ​ទទួល​ការហៅ​ចូល និង​ផ្ញើ​សារ តាម​បណ្តាញ​ប្រព័ន្ធ WiFi ណាមួយ បាន​គ្រប់ពេល​វា​លា និង​ងាយស្រួល ដូច​ការប្រើ​សេវា​ទូរស័ព្ទ​ផងដែរ​។ នេះ​ពិតជា​ងាយស្រួល សម្រាប់​ការប្រើប្រាស់​នៅ​កន្លែង​ដែលមាន​សេវា​ទូរស័ព្ទ​ខ្សោយ ឬ​មិនមាន​តែម្ដង ក៏ដូចជា​ពេល​ការប្រើ​សេវា Roaming តាមរយៈ​ការភ្ជាប់​ប្រព័ន្ធ WiFi គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក​។​
 
​លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បានចាត់ទុក​ការសម្ពោធ Smart WiFi Calling នេះ ជា​វឌ្ឍនភាព​ដ៏​សំខាន់​មួយ ដើម្បី​ស​ម្រ​ច​គោលដៅ​របស់ Smart ក្នុងការ​ផ្តល់ជូន​នូវ​បទពិសោធន៍​ទូរស័ព្ទ​ចល័ត​ដ៏​ល្អ​បំផុត នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក បញ្ជាក់ទៀតថា​ក្រុមហ៊ុន Smart មាន​មោទនភាព​យ៉ាងខ្លាំង ក្នុងការ​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ចុងក្រោយ​បំផុត និង​ឈានមុខ​គេ ដល់​អតិថិជន​របស់​ខ្លួន​នៅ​ទូទាំងប្រទេស​។ លោក Stjepan Udovicic ពន្យល់​ទៀតថា​៖ « ការដាក់​ឲ្យ​ដំណើរការ​នៅថ្ងៃនេះ គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយទៀត​របស់​ក្រុមហ៊ុន Smart ដែល​នាំមុខគេ​នៅ​កម្ពុជា​។ ខណៈដែល​ក្រុមហ៊ុន Smart បន្ត​ផ្តល់​សេវា 4.5G នៅ​ទូទាំងប្រទេស​កម្ពុជា ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា Smart WiFi Calling នឹង​ផ្តល់​ការធានា​បន្ថែម​មួយកម្រិត​ទៀត សម្រាប់​អតិថិជន និង​អ្នក​ដែល​បាន​ភ្ចា​ប់​សេវា Roaming ទាំងអស់ ដោយ​មិនចាំបាច់​មាន​ភាព​ខ្វល់ខ្វាយ​។ ដោយ​អាច​និយាយបានថា ការភ្ជាប់ WiFi នានា គឺជា​ផ្នែក​មួយ​នៃ​សេវា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​Smart»​។​


 
​បើតាម​លោក Stjepan Udovicic ទោះបីជា​អតិថិជន ស្ថិតនៅក្នុង​ទីតាំង​ដែលមាន​សេវា​ទូរស័ព្ទ​ចល័ត​ខ្សោយ ឬ​គ្មាន​ក៏ដោយ ឥឡូវនេះ ពួកគាត់​អាច​ហៅ​ចេញ ឬ​ទទួល​ការហៅ​ចូល ជាមួយ​ការភ្ជាប់​ប្រព័ន្ធ WiFi ដែល​កាលពីមុន គឺ​មិនអាច​ធ្វើទៅបាន​។ ការហៅ​ចេញ​បែបនេះ ត្រូវបាន​ចាត់ទុក ដូចជា​ការហៅ​ទូរស័ព្ទ​ក្នុងស្រុក​។ លោក Stjepan Udovicic ពន្យល់​ដូច្នេះ​ថា​៖«​ឧទាហរណ៍ អ្នក​នៅក្នុង​ជណ្ដើរយន្ដ​មិនមាន​សេវា​ទូរស័ព្ទ ប៉ុន្ដែ​មាន​ប្រព័ន្ធ WiFi ដែល​ដំណើរ​ការល្អ ដូច្នេះ​ការហៅ​ទូរស័ព្ទ​របស់​អ្នក នឹង​មិនមាន​ភាពរអាក់រអួល ដូចជា​អ្នកមាន​សេវា​ទូរស័ព្ទ​ពេញ​តែម្ដង​។ ដូចគ្នា​នោះដែរ ពេល​អ្នកធ្វើដំណើរ​កម្សាន្ដ​ទៅ​ប្រទេស​សិង្ហ​បុរី ឬ​ទីកន្លែង​ណាក៏ដោយ នៅពេលដែល​អ្នកភ្ជាប់​ប្រព័ន្ធ WiFi នៅ​សណ្ឋាគារ ឬ​អាកាស​យាន្ដ​ដ្ឋា​ន ចាប់ពីពេលនោះ​មក ប្រព័ន្ធ​ក្រុមហ៊ុន Smart នឹង​ចាត់ទុកថា​អ្នក​កំពុង​នៅ​ប្រទេស​កម្ពុជា​។ ដូច្នេះ​អ្នក​អាច​ហៅ​ចេញ ទៅកាន់​អ្នកប្រើប្រាស់ Smart ដោយ​ការហៅ​ចេញ​នេះ នឹងត្រូវ​បានចាត់ទុក​ជាការ​ហៅ​ក្នុងស្រុក ដោយ​មិនមាន​ការបង់ប្រាក់​បន្ថែ​ម​នោះទេ​។ អីចឹង​មានន័យថា វា​មិនមាន​ការបង់ប្រាក់ សម្រាប់ Roaming ក្នុង​ការហៅ និង​ទទួល​ការ​ហៅចូល​នោះទេ​។ នេះ​ពិតជា​សេវាកម្ម​ដ៏​អស្ចារ្យ ដែល​កាន់តែ​ងាយស្រួល​សម្រាប់​ការហៅ​របស់​អ្នក​។ ក្រុមហ៊ុន Smart  គឺជា​ប្រតិ​ប​ត្ដិករ​ក្នុងប្រទេស​កម្ពុជា​តែមួយគត់ ដែល​ផ្ដល់​សេវា​កម្មនេះ និង​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​មួយចំនួន​តូច ក្នុង​តំបន់​ដែល​ផ្ដល់​សេវា​នេះ​»​។ 
 
​ទូរស័ព្ទ​មួយចំនួន​ដែល​ផលិត​ដោយ Samsung Huawei និង Apple អាច​ប្រើប្រាស់​សេវា Smart WiFi Calling នេះ​បាន​ហើយ​។ 
•​ ​Samsung រួមមាន Galaxy A6, Galaxy A6 Plus, Galaxy A7, Galaxy A9, Galaxy J2 Pro, Galaxy J4 Core, Galaxy J4+, Galaxy J6+, Galaxy J7, Galaxy J8, Galaxy S8, Galaxy S8+, Galaxy S9, Galaxy S9+, Galaxy Note9
•​ ​Huawei រួមមាន Mate 20, Huawei Mate 20 Pro, Huawei P20, Huawei P20 Pro, Huawei Nova 3, Huawei Nova 3i, Huawei Nova 3lite 
•​ ​iPhone របស់ Apple រួមមាន iPhone 6 ឡើងទៅ​ដែលមាន iOS 12.1.1​។​
 
​ដើម្បី​ដំណើរការ​សេវា VoWiFi គ្រាន់តែ​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ WiFi Calling នៅក្នុង Setting ក្នុង​ទូរស័ព្ទ​របស់​អ្នក​។​
១. ទូរស័ព្ទ​ប្រភេទ Android ចូលទៅ Setting -> ចុច​លើ “Connection” -> ចុច​លើ “Wi-Fi Calling”
២.​ទូរស័ព្ទ​ប្រភេទ iOS ចូលទៅ Setting -> ចុច​លើ “Cellular” -> ចុច​លើ “Wi-Fi Calling”
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុ​ករ​បស់ Smart តាមរយៈ  www.facebook.com/SmartAxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com