កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho នឹង​បាន​ប្រាក់​សំណង ៣០​លាន​ដុល្លារ​ពី Man Utd ក្រោយ​បណ្តេញចេញ​
18, Dec 2018 , 6:12 pm        
រូបភាព
លោក Jose Mourinho នឹង​ទទួលបាន​ប្រាក់​សំណង​ចំនួន ៣០​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​ក្លិប Manchester United បញ្ចប់​តំណែង​លោក​មុនកិច្ចសន្យា​។​ ​ប្រាក់​ដ៏​ច្រើនសន្ធឹក​នេះ​នឹងត្រូវ​ផ្តល់​ឲ្យ​អ្នកចាត់ការ​រហស្សនាម Special One ក្នុង​​រយៈពេល​៤៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​លោក​ដើរចេញពី​ទឹកដី Old Trafford​។​


អត្ថបទទាក់ទង
​មុន​ការបញ្ចប់​តំណែង​នេះ នៅ​ដើមរដូវ​កាល​កន្លងទៅ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester ខាងលើ​បានសម្រេច​បន្ត​កិច្ចសន្យា​ដល់​លោក Mourinho បន្ថែមទៀត​រហូតដល់​ឆ្នាំ​២០២០ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើន​លំដាប់​ទី​ពីរ​បន្ទាប់ពី Pep Gardiola គ្រូ​របស់ Manchester City​។​
 
​ការបន្ត​កិច្ចសន្យា​ដល់​ទៅ​២​ឆ្នាំនេះ នឹងធ្វើ​ឲ្យ Man Utd អស់ប្រាក់​ថ្លៃ​សំណង​ទៅ​ឲ្យ​អតីត​អ្នកចាត់ការ Chelsea និង Real Madrid រហូតដល់​ទៅ​៣០​លាន​ដុល្លារ​។​
​បើតាម​ការផ្សាយ​របស់ SunSport បើ​ទោះ​ត្រូវ​បង់ប្រាក់​ច្រើន​យ៉ាងនេះ​ក្តី​ក៏​ប្រធាន​ក្លិប Man Utd មិនអាច​បន្ត​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់ វ័យ​៥៥​ឆ្នាំ​រូបនេះ​នៅ​ដឹកនាំ​ក្រុម​បាន​ទៀត​ដែរ​៕
 
 

Tag:
 បាល់ទាត់​
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com