កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ទំនងជា​អ្នក​ជំនួស Mourinho ដ្បិត​ក្លិប Man Utd ច្រឡំ​ប្រកាស​លើ​វេ​ប​សាយ​របស់ខ្លួន​
19, Dec 2018 , 11:16 am        
រូបភាព
​លោក Ole Gunnar Solskjaer ទំនងជា​នឹង​ឡើងទៅ​ជំនួស​តំណែង​លោក Jose Mourinho ដែលជា​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ក្រុម Manchester United បន្ទាប់ពី​ក្លិប​ច្រឡំ​បង្ហោះ​បេក្ខភាព​រូបនេះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ពួកគេ​។​


 
​មិនមាន​សេចក្តីប្រកាស​ជា​ផ្លូវការ​ណាមួយ​ជុំវិញ​ការតែងតាំង​អតីត​សមាជិក​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​បិសាច​ក្រហម Solskjaer ដើម្បី​ជំនួស​លោក Mourinho ដែល​ត្រូវបាន​បណ្តេញ​ចេញពី Old Trafford នៅ​ថ្ងៃទី​១៨ ខែធ្នូ​នោះឡើយ​។​


 
​ប៉ុន្តែ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Man Utd ខាងលើ​បានចេញ​ផ្សាយ​ថា​បុរស​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​គឺជា​«​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ក្រុម​របស់​ពួកគេ ប៉ុន្តែ​នៅក្រោយ​ប៉ុន្មាន​នាទី​បន្ទាប់ ក៏ត្រូវ​លុបចេញ​វិញ​។​
 
​បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្លិប Molde Fotballklubb នៃ​លី​គ​កំពូល​ន័​រ​វែ​ស ប៉ុន្តែ​ពួកគេ​បានបញ្ចប់​រដូវ​កាល​សម្រាប់​រដូវរងា ឆ្នាំ​២០១៨​នេះ ហើយនឹង​ចាប់ផ្តើម​វិញ​នៅ​ខែមីនា​ឆ្នាំ​២០១៩​។​
 
Solskjaer ធ្លាប់​ស៊ុត​បញ្ចូល​ទី ១២៦ គ្រាប់​សម្រាប់ Man United ក្នុង​រយៈពេល​រួមរស់ ១១ រដូវ​កាល នៅក្រោម​ការដឹកនាំ​រប​ស់លោក Sir Alex Ferguson​។​
 
​តាមរយៈ​វីដេអូ​មួយ​នៅលើ​វេ​ប​សាយ​ផ្លូវការ Man United បង្ហាញ​ពី​លោក Solskjaer ដែលជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង Bayern Munich ក្នុង​ឆ្នាំ ១៩៩៩ ហើយ​ត្រូវបាន​គេ Screen Shot មុនពេល​លុប​ថា​៖«Solskjaer ក្លាយជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់​យើង ២០​រដូវ​កាល​បន្ទាប់ពី​ឈ្នះ​ពានរង្វាន់​៣​ក្នុង​មួយ​រដូវ​កាល​ជាមួយ​គ្រាប់​បាល់​នៅ​ទឹកដី Camp Nou នោះ​»៕

Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com