កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ប្រកាសតែងតាំង Solskjaer ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​រហូត​ចប់​រដូវ​កាល​
19, Dec 2018 , 4:29 pm        
រូបភាព
​លោក Ole Gunnar Solskjaer ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ Manchester United បណ្តោះអាសន្ន​ដើម្បី​ជំនួស​លោក Jose Mourinho រហូតដល់​ចប់​រដូវ​កាល​តែម្តង​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ​របស់​ក្លិប Man United

អត្ថបទទាក់ទង
 
Solskjaer ធ្លាប់ស៊ុតបញ្ចូលទី ១២៦ គ្រាប់សម្រាប់ Man United សម្រាប់ការបង្ហាញខ្លួន៣៦៦ប្រកួត ក្នុងរយៈពេលរួមរស់ ១១ រដូវកាលនៅទឹកដី Old Trafford នៅក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។
 
អ្នកចាត់ការសញ្ជាតិន័រវែស វ័យ៤៥ឆ្នាំរូបនេះ នឹងត្រូវធ្វើការជាមួយគ្រូជំនួយលោក Mike Phelan រួមជាមួយ Michael Carrick និង Kieran McKenna។
 
Solskjaer បច្ចុប្បន្នក៏ជាអ្នកចាត់ការក្លិប Molde Fotballklubb នៃលីគកំពូលន័រវែសផងដែ ប៉ុន្តែពួកគេបានបញ្ចប់រដូវកាលសម្រាប់រដូវរងា ឆ្នាំ២០១៨នេះ ហើយនឹងចាប់ផ្តើមវិញនៅខែមីនាឆ្នាំ២០១៩។ លោកនឹងត្រូវចូលខ្លួនមកដឹកនាំ Man Utd ពេលជួបក្រុម Cardiff City ក្នុងការប្រកួត Premier League នៅថ្ងៃទី២៣ ខែធ្នូខាងមុខ។
 

© រក្សាសិទ្ធិដោយ thmeythmey.com