ជាតិ
កាំកុងត្រូល ចាប់បាន​បង្គា​ចាក់​បញ្ចូល​ចាហួយ ១៨​គីឡូ​នៅ​ផ្សារ​ដើម​គរ និង ១៣​គីឡូ​នៅ​ព្រះសីហនុ​
19, Dec 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល បាន​ដកហូត បង្គា​ចាក់​បញ្ចូល​ចាហួយ​ចំនួន ៣១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​


 
​ប្រតិបត្តិការ​របស់​កាំ​កុងត្រូល​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា នៅ​ថ្ងៃទី​១៨​ខែធ្នូ បាន​រកឃើញ​បង្គា​ចាក់​បញ្ចូល​ចាហួយ​។ នៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​បង្គា​ចាក់​ចាហួយ​បញ្ចូល ទំហំ ១៨​គីឡូក្រាម និង ១៣,៧ គីឡូក្រាម​ផ្សេងទៀត​នៅ​ផ្សារ​វាលរេញ ខេត្ត​ព្រះសីហនុ​។ 


 
​មន្ត្រី​ជំនាញ​បាន​ដកហូត​បង្គា​ទាំងនេះ ដើម្បី​ដុត​កម្ទេចចោល និង​បាន​តម្រូវ​ឲ្យ​អាជីវករ​ចុះកិច្ចសន្យា​បញ្ឈប់​ការលក់​ផលិតផល​មិន​ប្រក្រតី​បែបនេះ​ទៀត​។ ជាមួយគ្នានេះ មន្ត្រី​កាំកុងត្រូល​បាន​អប់រំ​អាជីវករ​ដទៃទៀត​អំពី​សុវត្ថិភាព​ផលិតផល ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៕
 

Tag:
 បង្គា​ចាក់​ចាហួយ​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com