ជាតិ
សង្គមជាតិ
ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា​នឹង​ឡើងដល់​៦៥​ម៉ឹ​ន​រៀល នៅ​ឆ្នាំ​២០១៩
20, Dec 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​នឹង​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា ចាប់ពី​៦០ ទៅ​៦៥​ម៉ឺន​រៀល​ក្នុង​មួយខែ​។ ការដំឡើង​ប្រាក់ខែ​ជូន​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​នេះ នឹង​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ តទៅ​។ នេះ​បើតាម​ការ​សេចក្តីប្រកាស​ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី  ហ៊ុន សែន​។



​សេចក្តីប្រកាស​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ការដំឡើង​ប្រាក់កម្រៃ​នេះ ត្រូវ​ផ្តល់ជូន​ដល់​មន្ត្រី​ជាប់កិច្ចសន្យា ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង និង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ស្តីពី​ការគ្រប់គ្រង​និង​ការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​៕ 
 

Tag:
 ប្រាក់ខែ​
 ​មន្ត្រី​
 ​សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com