ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលយកកូនចាក់វ៉ាក់សាំង គួរតែលួងគេដូចម្តេចទៅ?
× មានក្មេងៗជាច្រើនដែលភ័យខ្លាចចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺ ដែលវាជាហេតុនាំឲ្យឪពុកម្តាយជាច្រើនមានការបារម្ភខ្លាំង។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានខ្លះទៅដើម្បីលួង ឬបញ្ឈប់ការភ័យខ្លាចគេនៅពេលនាំទៅចាក់វ៉ាក់សាំងម្តងៗ?
ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
• ចូរដាក់តុក្កតា សៀវភៅ ឬភួយដែលគេចូលចិត្តតាមខ្លួនដើម្បីជួយរំងាប់អារម្មណ៍កូន
• ចូរធ្វើការបន្លប់ និងផ្តល់ផាសុកភាពដល់កូនតាមរយៈលួងបំពេរ ច្រៀង ឬនិយាយលួងពិរោះៗ
• ចូរញញឹម និងប្រើក្រសែភ្នែកជាមួយកូន។ ចូរឲ្យកូនអ្នកដឹងថា អ្វីៗគឺគ្មានបញ្ហាឡើយ
• បើសិនជាអាច ចូរអោបកូនឲ្យជាប់ហើយដាក់នៅលើភ្លៅដើម្បីពេទ្យស្រួលចាក់ថ្នាំ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com