ជាតិ
ពលករ​ខ្មែរ​ខុសច្បាប់ ៥១​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ប​ញ្ចូ​ន​មក​កម្ពុជា​វិញ​
20, Dec 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖  ពលករ​ខែ្មរ​ខុសច្បាប់​៥១​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ ប​ញ្ចូ​ន​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត ។ ពលករ​ទាំងនោះ​មាន​ស្រី​១៦​នាក់ និង​កុមារ​៥​នាក់ ពី​បណ្តា​ខេត្ត​-​ក្រុង​នានា ក្នុងប្រទេស​។​

 
​យោងតាម​របាយការណ៍​កម្លាំង​ប៉ុស្តិ៍​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៩​ធ្នូ ឆ្នាំ​២០១៨ ពលករ​ទាំងនោះ គឺជា​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ចំនួន​២០​នាក់ កំពង់ធំ ១៤​នាក់ សៀមរាប ៦​នាក់ បន្ទាយមានជ័យ​៣​នាក់ និង​ខេត្តព្រៃវែង​៨​នាក់​។​
 
​កាលពី​ឆមាស​ទី​១ ឆ្នាំ​២០១៨  អាជ្ញាធរ​បរទេស​បាន​ប​ញ្ចូ​ន​ពលករ​ខ្មែរ​ត្រឡប់មក​កម្ពុជា​វិញ ជិត​២​ម៉ឺន​នាក់​ពី​ប្រទេស​ចំនួន​១៨ ។  ក្នុងនោះ​អាជ្ញាធរ​ប្រទេស​ថៃ បាន​បញ្ជូន​ពលករ​ស​រុ​ប ១៩, ៣៧៩​នាក់​៕
 

Tag:
 ពលករ​
  ខុសច្បាប់​
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com