ជាតិ
សុខភាព
សុខាភិបាល ហាមពលរដ្ឋប្រើប្រាស់ថ្នាំសម្រកទម្ងន់ ECOSLIM ដែលអាចធ្វើឲ្យបាត់បង់ជីវិត រូបបានពីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមពលរដ្ឋប្រើប្រាស់ឱសថសម្រកទម្ងន់ ECOSLIM ដែលអាចធ្វើឲ្យបាត់បង់ជីវិត ។ ឱសថសម្រកទម្ងន់ ECOSLIM នេះ គ្មានចុះបញ្ជិកាពីក្រសួងឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ecoslim Cambodia កំពុងផ្សព្វផ្សាយបំផ្លើសហួសពីការពិតថា «ECOSLIM ជាឱសថថ្មីសម្រាប់សម្រកទម្ងន់បាន១៥គីឡូក្រាមក្នុងមួយខែ ដោយមិនមានជាតិគីមី មិនតមអាហារ មិនហាត់ប្រាណ»។ មិនតែប៉ុណ្ណោះម្ចាស់គណីនីហ្វេសប៊ុក ថែមទាំងយកឈ្មោះក្រសួងមកប្រើប្រាស់ ដើម្បីបោកប្រាស់សាធារណជនថែមទៀត។
បើតាមក្រសួងសុខាភិបាល ឱសថECOSLIMនេះ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការចុះបញ្ជិកាពីក្រសួងឡើយ។
ជាមួយគ្នានេះក្រសួងសុខាភិបាល បានបញ្ជាឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ecoslim Cambodia បញ្ឈប់សកម្មភាពនាំចូល ផ្សព្វផ្សាយ លក់ និងចែកចាយឱសថប្រភេទនេះជាបន្ទាន់។ ផ្ទុយទៅវិញបើម្ចាស់គណនីនេះ នៅមិនព្រមបញ្ឈប់សកម្មភាពទាំងឡាយខាងលើ នឹងទទួលរងទោសទណ្ឌជាធនមាន តាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្ម៕
Tag:
ឱសថ
ទម្ងន់
បំផ្លើស
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com