កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ បែ​ល​ហ្ស៊ី​កប​ន្ត​ឈរ​លេខ​១​តែឯង ខណៈ​បារាំង​ធ្លាក់​មក​លេខ​២​វិញ​
20, Dec 2018 , 9:59 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក បាន​ឡើងទៅ​ឈរ​លេខ​១​ពិភពលោក​នៃ​តារាង​ចំណាត់ថ្នាក់ FIFA Ranking ហើយ​បារាំង​ធ្លាក់​ទៅ​លេខ​រៀ​តទី​២​វិញ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​។​



​ក្រុម​រហស្សនាម​បិសាច​ក្រហម​ដែលមាន​គ្រូបង្វឹក​លោក Roberto Matinez នៅតែ​អាច​រក្សា​លំដាប់​ពិន្ទុ​១៧២៧ ដដែល បើទោះបី​ពួកគេ​មិនបាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Nations League ក្រោយ​ចាញ់​ស្វី​សនា​ជំនួប​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ​ក៏ដោយ​។​
 
​ចំណែក​ក្រុម​មាន់គក​បារាំង​ដែល​ចាញ់​ហូ​ឡង់​សម្រាប់​ការប្រកួត​ពានរ​ង្វា​ប់​ដូចគ្នានេះ បាន​ធ្លាក់​ពី​១៧២៧ ទៅ​១៧២៦​វិញ ហើយក៏​ត្រូវ​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ចំណាត់ថ្នាក់ FIFA Ranking នៅក្នុង​ខែធ្នូ​នេះដែរ​។​
 
​ការផ្លាស់ប្តូរ​ចំណាត់ថ្នាក់​ផ្សេងទៀត​សម្រាប់​ក្រុម​កំពូល​ទាំង​១០ (Top 10) មើលឃើញថា​ដា​ណឺ​ម៉ា​កបាន​ធ្លាក់​ទៅ​លេខ​១០ ក្រោយ​នៅ​លេខ​៩​ស្ទួន​ជាមួយ​អេ​ស្ប៉ា​ញ​។ ប្រេ​ស៊ី​ល​នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៣​ដដែល ក្រូ​អាស៊ី​លេខ​៤ អង់គ្លេស​ឡើងទៅ​លេខ​៥ ជំនួស​អ៊ុយ​រ៉ូ​ហ្គា​យ​ដែល​ធ្លាក់​ទៅ​លេខ​៧​វិញ ហើយ​ព័រ​ទុយ​ហ្គា​ល់ និង​ស្វី​ស​នៅ​រក្សា​លេខ​រៀ​តទី​៦ និង​៧​របស់ខ្លួន​ដដែល​៕
 

Tag:
 បាល់ទាត់​
  FIFA Ranking
  បែ​ល​ហ្ស៊ី​ក​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com