ជាតិ
អនុប្រធាន​សភា​បារាំង បាន​ជួប​ប្រពន្ធ​លោក កឹម សុខា កាលពី​ថ្ងៃទី​១៩ ធ្នូ​
21, Dec 2018 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អនុប្រធានរដ្ឋសភា​បារាំង លោក Sylvain Waserman បាន​ជួប​ជាមួយ​លោកស្រី តែ ចន្ទ​មនោ ភរិយា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៩ ធ្នូ នៅ​ស្ថានទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​។ ព័ត៌មាន​ត្រូវបាន​លោក មុត ចន្ថា ដែលជា​មនុស្ស​ស្និទ្ធ​លោក កឹម សុខា សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​

 
​លោក មុត ចន្ថា មិនបាន​រៀបរាប់​អ្វី​ច្រើន​ពី​ជំនួប​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា​រវាង​អនុប្រធានរដ្ឋសភា​បារាំង និង​ភរិយា​លោក កឹម សុខា បាន​ប្រព្រឹត្ត​ទៅដោយ​ផ្លែផ្កា និង​ភាពស្និទ្ធស្នាល​។ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក មុត ចន្ថា ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជំវិញ​ជំនួប​របស់​ប្រតិភូ​បារាំង និង​ភរិយា​លោក កឹម សុខា បាន​នៅឡើយ​ទេ​។​
 
​ក្រៅពី​អនុប្រធានរដ្ឋសភា​បារាំង ក៏មាន​លោក Michel Herbillon, អនុប្រធាន​គណៈកម្មកា​រ​កិច្ចការបរទេស និង​លោក Buon Tan, អនុប្រធាន​ក្រុម​មិត្តភាព​បារាំង​-​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com