ជាតិ
២៥ខេត្ត/រាជធានី
កសិករ​ជំនាញ សន សឿន​៖«​ដៃ​ត្រជាក់​របស់​អ្នក​ដាំ គឺជា​កត្តា​កំណត់​ទិន្នផល​បន្លែ​ស្លឹក និង​ដំណាំ​ហូប​ផ្លែ​»
21, Dec 2018 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្មសរីរាង្គ ខេត្តកំពង់ស្ពឺ លោក សន សឿន មានបទពិសោធន៍​ច្រើន​លើ​វិស័យ​កសិកម្ម បាន​មានប្រសាសន៍ថា ការដាំ​ដំណាំ​ហូប​ផ្លែ ឬ​បន្លែ​ស្លឹក ត្រូវការ​បច្ចេកទេស​ផ្គួប​ផ្សាំ​នឹង​ដៃ​ត្រជាក់​របស់​អ្នក​ដាំ​។ ដៃ​ត្រជាក់​របស់​អ្នក​ដាំ ត្រូវបាន​គេ​និយាយ​តៗ​គ្នា​ថា ដាំ​ដំណាំ​ទទួលបាន​ផល​ច្រើន​។ បើតាម​កសិករ​ជំនាញ សន សឿន  ការដាំ​ដំណាំ​មាន​ទៅតាម​ប្រភេទ​មនុស្ស​, អ្នកខ្លះ​ដាំ​ដំណាំ​ផ្លែ​បាន​ច្រើន ចំណែក​អ្នកខ្លះ ដាំ​បន្លែ​ស្លឹក​បាន​ផល​ច្រើន គឺ​មកពី​ដៃ​ត្រជាក់​របស់​អ្នក​ដាំ​។​

 
​ដៃ​ត្រជាក់​របស់​អ្នក​ដាំ គឺ​ដៃ​ដែល​ដាំ​បាន​ផល​ច្រើន​។ ដៃ​របស់លោក សន សឿន ដាំ​បាន​ផល​ល្អ តែ​ប្រភេទ ដំណាំ​បន្លែ​ស្លឹក​ដូចជា​ស្ពៃ​, សាឡាត និង​ខាត់ណា​ជាដើម​។ សម្រាប់​ដំណាំ​ហូប​ផ្លែ​វិញ កសិករ​វ័យ​ចំណាស់​រូបនេះ ដាំ​មិនបាន​ផ្លែ​ច្រើន​នោះទេ​។ លោក សន សឿន ធ្លាប់​ជម្នះ និង​បាន​ពិសោធន៍​លើ​ករណី​ជាច្រើន ប៉ុន្តែ​លោក​នៅតែ​មិន​ទទួលបាន​ផល​ល្អ​។ កសិករ​នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ បន្តថា ភរិយា​របស់លោក ដែលមាន​ដៃ​ត្រជាក់ ឬ​ធាតុ​ត្រជាក់​នេះ គ្រាន់តែ​យកជើងកប់ ក៏បាន​ផ្លែ​ច្រើន​ដែរ​៕
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក សន សឿន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្មសរីរាង្គ​ខេត្តកំពង់ស្ពឺ​ដូចតទៅ​៖ 



Tag:
 កសិករ​
  ​កសិកម្ម​
 ​បន្លែ​
  ​ដំណាំ​
  Thmeythmey25
  Agriculture
 
© រក្សាសិទ្ធិដោយ thmeythmey.com