កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer នឹង​ឲ្យ​កីឡាករ​លេង​បាល់​ដោយ​រីករាយ​ក្រោម​ការដឹកនាំ​របស់លោក​
21, Dec 2018 , 7:19 pm        
រូបភាព
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម Manchester United បាន​និយាយ​លើកទឹកចិត្ត​ដល់​កីឡាករ​ថា​លោក​នឹង «​ធ្វើ​ឲ្យ​កីឡាករ​រីករាយ​ជាមួយនឹង​ការលេង​បាល់ទាត់​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ការបណ្តេញ​លោក Jose Mourinho ពី​តំណែង​»​។​

 
​ក្លិប​រហស្សនាម​បិសាច​ក្រហម​បានសម្រេច​តែងតាំង​អតីត​ខ្សែប្រយុទ្ធ​របស់ខ្លួន​ដើម្បី​ដឹកនាំ​ក្រុមបណ្តោះអាសន្ន​រហូត​ចប់​រដូវ​កាល នៅ​ថ្ងៃទី​១៩ ខែធ្នូ ពោលគឺ​ក្រោយ​មួយថ្ងៃ​បន្ទាប់ពី Mourinho ត្រូវបាន​បញ្ចប់​តំណែង​។​
 
Solskjaer ដែល​បច្ចុប្បន្ន​មាន វ័យ​៤៥​ឆ្នាំ ត្រូវមាន​ភារកិច្ច​ធ្ងន់​ក្នុងការ​ដឹកនាំ​ក្រុម​កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ៦ ក្នុង​តារាង​ក្របខណ្ឌ Premier League​។ ជំនួប​ដំបូង​លោក​ត្រូវ​នាំ Man Utd ទៅ​ជួប Cardiff City ក្នុង​សប្តាហ៍​ទី​១៨​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​បាន​ប្រាប់​ទូរ​ទ្សន៍ MUTV ថា​លោក​ចង់ឃើញ​កីឡាករ​ទាំងអស់ «​បង្ហាញ​ពី​របៀប​លេង​ដោយ​ខ្លួនឯង​» ក្នុងអំឡុងពេល​យុទ្ធនាការ​នៃ​ការប្រកួត​ដែល​សល់​ក្រោម​ការដឹកនាំ​របស់លោក​។​
 
​សូមបញ្ជាក់ថា ក្លិប Man Utd កំពុង​ស​ម្លឺ​ង​មើល​អ្នកចាត់ការ​ថ្មី​ដើម្បី​ឡើងទៅ​ដឹកនាំ​ក្រុម​ជា​អចិន្ត្រៃយ៍​នៅពេល​បញ្ចប់​រដូវ​កាល ២០១៨-២០១៩​នេះ​៕
 

Tag:
 ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com