ជាតិ
CMAC ទទួលថវិកាជិត២០ម៉ឺនដុលា្លរ ពីអង្គការAPOPOសម្រាប់បោសសម្អាតមីនក្នុងខេត្តសៀមរាប រូបបានពី ទំព័រហ្វេសប៊ុករបស់ លោក ហេង រតនៈ អគ្គនាយកស៊ីម៉ាក់
× ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានទទួលថវិកាគាំទ្រចំនួន១៩៧,៧៨៦ដុល្លារ ពីអង្គការ APOPO សម្រាប់ប្រតិបត្តិការបោសសម្អាតចម្ការមីន នៅខេត្តសៀមរាប។ ថវិកាគាំទ្រនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) រវាង CMAC និងAPOPO លើគម្រោងសមារណកម្មកណ្តុរហិតមីន និងបោសសម្អាតមីនកាលពីថ្ងៃទី១៧ធ្នូ។
យោងតាមខ្លឹមសារក្នុងទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ គម្រោងនេះមានរយៈពេល១ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី១ មករាឆ្នាំ ២០១៩ រហូតដល់ដាច់ឆ្នាំ២០១៩៕
Tag:
សេដ្ឋកិច្ច
មីន
CMAC
MOU
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com