អន្តរជាតិ
អ្នកបោះឆ្នោត​នៅ​កុង​ហ្គោ​ចង់​មានការ​ផ្លាស់ប្តូរ​ភ្លាមៗ​
21, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ទីក្រុង KINSHASA ប្រទេស​កុង​ហ្គោ​ ៖ ​លោក Landu Kumbakidioko មិន​ខ្វល់​ថា អ្នកណា​ឈ្នះ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែធ្នូ​ដែលមាន​ការប្រកួតប្រជែង​គ្នា​យ៉ាង​ក្តៅគគុក​នោះទេ​។ អ្នក​កាត់សក់​នៅ​ទីក្រុង Kinshasa រូបនេះ​គ្រាន់តែ​ចង់បាន​អ្វីដែល​បេក្ខជន​កំពូលៗ​បាន​សន្យា​ប៉ុណ្ណោះ​គឺ ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុន ក្នុងប្រទេស​សម្បូរ​ធន​ធាន​ដែលមាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​និង​កង្វះ​ធ្ងន់ធ្ងរ​នូវ​សេវាសាធារណៈ​ជា​មូលដ្ឋាន​។​

 
​នៅក្នុង​សង្កាត់​របស់លោក​ដែល​នៅ​ចម្ងាយ​មិន​ឆ្ងាយ​ពី​ចំណុចកណ្តាល​នៃ​ទីក្រុង Kinsahsa  ផ្លូវថ្នល់​ខូច​ក្រហេងក្រហូង ទឹកលូ​ហូរ​តាមផ្លូវ ហើយ​ថាមពល​អគ្គិសនី និង​និង​ទឹក​ប្រើប្រាស់​មាន​តិចតួច​។ 
 
​លោក Landu យក​ថ្លៃឈ្នួល​៥​ដុល្លារ​សម្រាប់​សេវា​កាត់សក់ និង​កោរ​រោម បើ​លោក​អាច​រកបាន​។​
 
​លោក​បាន​ប្រាប់​វី​អូ​អេ​ថា ភ្លើងអគ្គិសនី​ដាច់​រៀងរាល់ថ្ងៃ នៅ​ម៉ោង​ប្រហែល​១០ ហើយ​ដាច់​រហូតដល់​ម៉ោង​៥ ឬ​ម៉ោង​៨​យប់​។ លោក​និយាយថា វា​បង្ក​ការលំបាក ហើយ​លោក​ចង់​ឲ្យ​មាន​ភ្លើង​ទៀងទាត់​។​
 
​ប៉ុន្តែ​លោក​គិតថា លោក​មានសំណាង​ណាស់​ដែលមាន​ការងារ​ធ្វើ​។ 
 
​អតិថិជន​របស់លោក​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​ទេ ហើយ​ពួកគេ​អង្គុយ​ជ​ជែង​គ្នា​លេង​នៅក្នុង​ហាង​របស់លោក​ពេញ​មួយថ្ងៃ​។ ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ប្រហែល​៤៦% ។ ទោះជា​យ៉ាងណាក្តី​ស្ថិតិ​គួរ​ឲ្យ​ទុកចិត្តបាន​លំបាករ​កនៅ​ក្នុងប្រទេស​មួយ​ដែល​ទីផ្សារងងឹត​ត្រូវបាន​ទប់ស្កាត់​។​
 
​វី​អូ​អេ​បាន​សួរ​ក្រុមគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំងសងខាង ថា​តើ​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​យ៉ាងដូចម្តេច​?
 
​លោក Andre-Alain Atundu  អ្នកនាំពាក្យ​របស់​ក្រុម​ដឹកនាំ​ចម្រុះ បាន​និយាយថា  បេក្ខជន​ប្រធានាធិបតី​គណបក្សប្រឆាំង​លោក Emmanuel Ramazani Shadary ចង់​បង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល​និង​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​។​
 
«​គំនិត​សំខាន់​របស់លោក​គឺ បង្កើតឱ្យមាន​ពហុ​សេដ្ឋកិច្ច​បើកចំហ​។ យើង​និយាយថា សេដ្ឋកិច្ច​របស់​យើង ផ្អែកលើ​រ៉ែ​ទង់ដែង និង​រ៉ែ​ផ្សេងៗ​។ យើង​ចង់ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ចម្រុះ​»​។​
 
​បេក្ខជន​គណបក្សប្រឆាំង​លោក Martin Fayulu ដែលជា​អ្នកជំនួញ​ម្នាក់ និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​បាន​ប្រាប់​វី​អូ​អេ​ថា លោក​គ្រោង​នឹង​ដឹកនាំ​ប្រទេស​ដ៏​ធំ​នេះ​ដូច​ការដឹកនាំ​អាជីវកម្ម​របស់លោក​ដែល​ទទួលបាន​ជោគជ័យ​ដោយ​ធ្វើឱ្យ​ប្រទេស​នេះ​កាន់តែ​ទាក់ទាញ​វិនិយោគិន​។​
 
«​យើង​ចង់​លើកកម្ពស់​ភាពក្រីក្រ​រប​ស់​ប្រជាជន​កុង​ហ្គោ​។ យើង​ចង់​ផ្តល់​ការងារ​ដល់​ពួកគេ​។ យើង​ចង់ឱ្យ​ប្រជាជន​មើលឃើញថា ប្រទេស កុង​ជា​គោលដៅ​ធ្វើ​ជំនួញ និង​ជា​គោលដៅ​ដំបូង​គេ ដែលជា​ជម្រើស​ទីមួយ​។ បន្ទាប់មក យើង​បង្កើត​វា​តាមរបៀប​ដែល​អ្នក​ហៅថា «​ទំនាក់ទំនង​»​នៅ​ចំណុចកណ្តាល​ហើយ​ថា តើ​គ្នា​យើង​ពិភាក្សា​របៀប​ណា​ដើម្បី​គ្រប់គ្រង​ប្រទេស​»​។ 
 
​ម្ចាស់​ហាង​កាត់សក់​រូបនេះ​យល់ថា បញ្ហា​នានា​មាន​លក្ខណៈសាមញ្ញ​ទេ​។ លោក Kumbakidioko បាន​ត្អូញត្អែរ​អំពី​បញ្ហា​កង្វះ​សេវា​ជា​មូលដ្ឋាន  ដូចជា​អត្រា​ខ្វះ​ការងារ​ធ្វើ​មាន​ច្រើន  ហេដ្ឋារចនាសម្ព័ន្ធ​អត់​ថយ​។ លោក​និយាយថា លោក​ធុញទ្រាន់​នឹង​ការ​បំភ្លេច​ពាក្យសន្យា​ខាង​នយោបាយ និង​អំពី​ពុករលួយ​ជាច្រើន​។ លោក​និយាយថា លោក​គ្រាន់តែ​ចង់ឱ្យ​អ្នកនយោបាយ​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​នូវ​សេវាកម្ម​មូលដ្ឋាន​ដែល​ពួកគេ​សម​នឹង​ទទួលបាន​។ ហើយ​ប្រសិនបើ​បរាជ័យ​នោះ លោក Kumbakidioko និយាយថា លោក​អាច​នឹងធ្វើ​អ្វី​ម្យ៉ាង​ក្នុង​ពិភព​នយោបាយ​ដ៏​ច្របូកច្របល់​នេះ​។​
 
​លោក​និយាយថា លោក​ចូលចិត្ត​នយោបាយ​ហើយ​ប្រហែលជា​ថ្ងៃ​ណាមួយ ប្រសិនបើ​លោក​មានឱកាស  លោក​នឹង​ចាប់យក​អាជីព​នយោបាយ​។ 
 
​ប៉ុន្តែ​សម្រាប់​ឥឡូវនេះ  នៅពេលដែល​លោក​កំពុង​កោរ​រោម​លើ​បំពង់ក​អតិថិជន មិន​ឲ្យ​សល់​មួ​យស​សៃ​នោះ លោក​នៅតែ មានបំណង​ចង់​ធ្វើជា​អ្នក​កាត់សក់​។ លោក​និយាយថា នយោបាយ​របស់​ប្រទេស​កុង​ហ្គោ​បោកប្រាស់​ពេក​ហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com