ពីនេះ ពីនោះ
«​ជំរុញ​» និង​«​ជម្រុញ​» ឬ​«​ជំងឺ​» និង​«​ជម្ងឺ​» ជា​ព្យាង្គ​រាយ ឬ​ព្យាង្គ​តម្រួត​?
23, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មេរ​ខ្លះ​នៅតែ​ទាន់​ច្បាស់​ថា តើ​«​ជំរុញ​»,«​ជម្រុញ​» ឬ «​ជំងឺ​» និង​«​ជម្ងឺ​» គួរ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​នៅឡើយ​។ ពាក្យ​ដែល​គួ​ប្បី​សរសេរ​ជា​ព្យាង្គ​រាយ​គឺ​«​ជំរុញ​» ឬ​«​ជំងឺ​» ។ បើ​ស្មេរ​ទាំងអស់​សរសេរ​«​ជម្រុញ​» ឬ​«​ជម្ងឺ​» ជា​ព្យាង្គ​តម្រួត ពិតជា​ប្រាសចាក​ពី​វចនានុក្រម​ខ្មែរ​ជាមិនខាន​។

 

 
​លើកលែងតែ​ពាក្យ​មួយចំនួន ដែល​រក្សា​នៅ​ធាតុ​ដើម​មានដូចជា​៖ ជំរុញ មិនមែន​ជម្រុញ​, ជំងឺ មិនមែន ជម្ងឺ​, សំរាម មិនមែន សម្រាម​, កំណើត ក៏​មិនមែន​ក​ម្ណើ​ត​ដែរ​។​
 
​ស្មេរ​ទូទៅ​ច្រឡំ​ពាក្យ​ខ្លះ សរសេរ​ជា​ព្យាង្គ​តម្រួត ដោយសារតែ​ឃើញ​មាន​ពាក្យ​ជាច្រើន សរសេរ​ជា​ព្យាង្គ​តម្រួត ពាក្យ​ទាំងនោះ​មានដូចជា​៖ តំរូវ ទៅជា​តម្រូវ​, សំរាប់ ទៅជា​សម្រាប់​, គំរោង ទៅជា​គម្រោង​, សំលាប់ ទៅជា​សម្លាប់​, សំឡាញ់ ទៅជា​សម្លាញ់​, សំរួល ទៅជា​សម្រួល​, ចំលើយ ទៅជា​ចម្លើយ​, សំដី ទៅជា​សម្តី​, សំគាល់ ទៅជា​សម្គាល់​, សំដែង ទៅជា​សម្តែង​, សំបូរ ទៅជា​សម្បូរ​, សំភី ទៅជា​សម្ភី ជាដើម​។ 
 
​ហេតុដូច្នេះ ស្មេរ​ខ្លះ​គិតថា​ពាក្យ «​ជំរុញ​» ឬ​«​ជំងឺ​» ទាំងនេះ​ប្រហែលជា​ប្តូរ​ពី​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត​ដែរ​ហើយ​។ ការពិតទៅ ពាក្យ​«​ជំរុញ​» និង​«​ជំងឺ​» នេះ​សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានធ្វើ​ការកែសម្រួល​ឱ្យនៅ​ដូចដើម ដោយ​ត្រូវ​សរសេរ​ជា​ព្យាង្គ​រាយ​ដដែល​។  ការបកស្រាយ​ខាងលើនេះ ដោយ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com