ពីនេះ ពីនោះ
«​រី​», «​ឬ​»​សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
24, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​មួយចំនួនធំ នៅតែ​មិន​យល់ច្បាស់​រវាង​ពាក្យ «​រី​» និង​«​ឬ​» នេះ​នៅឡើយ ដោយ​យល់ថា​ពាក្យ​ទាំង​២​នេះ មានន័យ​ដូចគ្នា ហើយ​អ្នក​ខ្លះទៀត ក៏​មិនបាន​ដឹងថា​ត្រូវ​ប្រើពាក្យ​ទាំងអស់នេះ​យ៉ាងណា​ផង​។​


 
​តាម​ការពន្យល់​របស់​វចនានុក្រម​ខ្មែរ ពាក្យ​«​រី​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ ឯ គឺ «​រីឯ​» ដែល​នាំមុខ​នាម ដែលជា​ប្រធាន ឬ​ប្រើ​ផ្តើមសេចក្តី​ក្នុង​ប្រយោគ​មួយៗ ហើយ​មានន័យ​ដូចនឹង​ពាក្យ «​ចំណែកឯ​, ដោយឡែក​,​ផ្សេង​,​ប្លែក ជាដើម​»​។ ឧទាហរណ៍​៖ កសិករ​ដាំ​អំពៅ​ទទួលបាន​ទិន្នផល​ល្អ រីឯ​តម្លៃ​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ 
 
​ចំពោះ «​ឬ​» នៅក្នុង​វចនានុក្រម មានន័យថា ជា​សេចក្តី​សង្ស័យ ដូចជា មិន​ប្រាកដ​, មិន​ដាច់ស្រេច​, មិន​អស់​មិន​ហើយ​, មិន​មែនឬ​? មាន​ដែរ​ឬ​? ឬក៏​, ឬទេ​, ឬអ្វី​, ឬថា​? ពិត​មែនឬ​?៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com