កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool រក្សា​លទ្ធផល​មិនទាន់​ស្គាល់​ចាញ់​រហូតដល់​សប្តាហ៍​១៨
22, Dec 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
Liverpool ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​ក្នុង​ក្របខណ្ឌ Premier League នា​រដូវ​កាល​នេះ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ Wolverhampton Wanderers ២-០ នៅ​សប្តាហ៍​ទី​១៨ នា​រាត្រី​ថ្ងៃ​សុក្រ​។​



 
 
Mohamed Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ នៅ​នាទី​១៨ មុន​ពេលដែល​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប​រូបនេះ បញ្ជូនទៅ​ឲ្យ Virgil van Dijk សម្រាប់​គ្រាប់​ទី​ពីរ​នៅ​នាទី​៦៨​។ បច្ចុប្បន្ន ហង្ស​ក្រហម​ឈរលើ​កំពូល​តារាង ដោយមាន​៤៨​ពិន្ទុ ពោលគឺ​មាន​៤​ពិន្ទុ​លើស Manchester City ជា​បណ្តោះអាសន្ន​។​
 
​កម្មវិធី​ប្រកួត​នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៖
 
ម៉ោង​៧​កន្លះ​៖       Arsenal vs Burnley
​ម៉ោង​១០​យប់​៖​  AFC Bournemouth vs Brighton & Hove Albion
​ម៉ោង​១០​យប់​៖    Chelsea vs Leicester City
​ម៉ោង​១០​យប់​៖​ ​Huddersfield Town vs Southampton
​ម៉ោង​១០​យប់​៖​ ​Manchester City vs Crystal Palace
​ម៉ោង​១០​យប់​៖ ​Newcastle United vs Fulham
​ម៉ោង​១០​យប់​៖​ ​West Ham United vs Watford
​ម៉ោង​១២​កន្លះ​យប់​៖ Cardiff City vs Manchester United

Tag:
 Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com