ជាតិ
សេដ្ឋកិច្ច
តម្លៃ​អគ្គីសនី​នៅ​ភ្នំពេញ​នឹង​ចុះមក​ត្រឹម ៤៨០​រៀល​ក្នុង​គីឡូវ៉ាត់ នៅ​ខែកុម្ភៈ
22, Dec 2018 , 10:54 am        
រូបភាព
​ភ្នំពេញ​៖ តម្លៃ​អគ្គិសនី ឬ​ភ្លើង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ចុះមក​ត្រឹម​ថ្លៃ ៤៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ នា​ថ្ងៃទី៣១ ខែមករាឆ្នាំ​២០១៩ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​។ 

 
​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​អគ្គិសនី​កម្ពុជា  បាន​និយាយថា ក្រុមការងារ​ក្រោម​ការសហការ ពី​អាជ្ញាធរ​រាជធានី នឹងធ្វើ​ឱ្យបាន​ជោគជ័យ​ពី​បញ្ហា​តម្លៃ​អគ្គិសនី​ឯកជន​ដែលមាន​តម្លៃ​ថ្លៃ យ៉ាងយូរ​ក្នុង​សប្តាហ៍​ទី​បី ខែមករា ឆ្នាំ​២០១៩ ដោយ​អគ្គិសនី​នឹង​បញ្ចុះតម្លៃ​ទៅតាម​ការកំណត់ «៤៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​»​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារព័ត៌មាន​ជាតិ​​(AKP)​។​

អត្ថបទទាក់ទង
 
 
​លោក​បាន​បញ្ជាក់ថា «​នៅ​ឆ្នាំ​២០១៩ យើង​កែទម្រង់​វិក្កយបត្រ​ថ្មី ដើម្បីឱ្យ​សេវា​ខិតជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​»​។ 
 
​ចំណែក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជំរុញ​ឱ្យ​ផ្នែក​ជំនាញ អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញ​ភ្លើង​រដ្ឋ​ចូល​ផ្សារ​នេះ​ឱ្យបាន​លឿន ពោលគឺ​អាចឱ្យ អាជីវករ​បាន​ប្រើប្រាស់​ភ្លើង​រដ្ឋ​បាន​យ៉ាងយូរ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​ផងដែរ​។ បច្ចុប្បន្ន​តម្លៃ​អគ្គិសនី​រដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ថ្លៃ ៧២០​រៀល ក្នុងមួយ​​គីឡូវ៉ាត់​។​
 
​សូម​រម្លឹក កាលពី​ថ្ងៃទី​១៩​ធ្នូ ឆ្នាំ​២១០៨ ក្នុង​ពិធី​ប្រជុំ​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​យ៉ាង​កំហិត​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​អគ្គិសនី ឲ្យ​ចុះ​ជាបន្ទាន់​ដោះស្រាយ​នូវ​បញ្ហា​តម្លៃ​ភ្លើង​នៅតាម​ទីផ្សារ ឲ្យ​មានតម្លៃ​ដូច​រាជរដ្ឋាភិបាល​បានកំណត់​។

បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ អគ្គិសនី​នៅតាម​ផ្សារក្នុងរាជធានីភ្នំពេញ​​ នឹង​ចុះពីប្រមាណ​១៥០០រៀលមក​នៅ​ត្រឹម​៧៤០​រៀល​ក្នុងមួយគីឡូវ៉ាត់៕

Tag:
 សេដ្ឋកិច្ច​
  អគ្គីសនី​
© រក្សាសិទ្ធិដោយ thmeythmey.com