ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្កើន​ភាពរឹងមាំ​ដល់​រាងកាយ​គួរតែ​ធ្វើ​បែបណា​?
22, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក​អាយុ​កាន់តែច្រើន យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​បង្កើន​ថាមពល​ក្នុង​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ផង​។ ដើម្បី​បង្កើន​សាច់ដុំ អ្នក​ត្រូវតែ​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​។​


 
​ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែ​នាំនូវ​កម្មវិធី​ហាត់ប្រាណ​ដើម្បី​ពង្រឹង​ដល់​ថាមពល​រាងកាយ​៖
 
•​ ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​តើ​អ្នក​គួរតែ​ចាប់ផ្តើម​លំ​ហាត់ប្រាណ​ណាមួយ​ដែល​ស័ក្តិសម​នឹង​អ្នក​
•​ ​មិនត្រូវ​ទប់​ដង្ហើម​ឡើយ​ក្នុងពេល​ហាត់ប្រាណ​ពង្រឹង​ភាពរឹងមាំ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បាន​
•​ ​ចូរ​ដកដង្ហើម​យឺតៗ​ចូល​តាម​ច្រមុះ និង​ចេញ​តាម​មាត់​យឺតៗ​ដែរ​
•​ ​ចូរ​ដកដង្ហើម​ចេញ​នៅពេល​លើក​ទម្ងន់​ឡើង និង​ដក​ដង្ហើមចូល​ពេល​ទម្លាក់​ចុះ​
•​ ​ដើម្បី​បង្ការ​ការ​មាន​របួស មិនត្រូវ​ធ្វើ​ចលនា​លឿន​ពេក ឬ​លើក​ទម្ងន់​ធ្ងន់ៗ​ពេក​ទេ​។ ចូរ​ធ្វើ​ចលនា​យឺតៗ និង​ហ្នឹង​ធឹង​ល្អ​
•​ ​ចូរ​រំពឹងថា​អាច​នឹងមាន​ការឈឺ​សាច់ដុំ​ខ្លះ​រយៈពេល​យូរ​បំផុត​ពីរ​បី​ថ្ងៃ និង​អស់កម្លាំង​តិចតួច​។ ប៉ុន្តែ​អាកា​រៈទាំង​នេះ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ទេ​។ បើសិនជា​វា​កើតឡើង​ជាប់​រហូត ចូរ​ទៅ​ជួប​គ្រូពេទ្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com