កីឡាអន្តរជាតិ
អន្តរជាតិ
តើ​កំណែទម្រង់​វិស័យ​បាល់ទាត់​ចិន​អាច​នាំ​មហា​យក្ស​នេះ​ចូល World Cup នៅ​កាតា​ដែរឬទេ​?
22, Dec 2018 , 8:39 pm        
រូបភាព
​តាម​ទស្សនវិស័យ​រយៈពេល​វែង  ចិន​កំពុង​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពប្រាកដប្រជា​ក្នុងការ​ធ្វើកំណែទម្រង់​កីឡាបាល់ទាត់​របស់ខ្លួន និង​ផែនការអភិវឌ្ឍន៍​ដែល​ត្រូវបាន​អនុវត្តន៍​ក្នុង​ឆ្នាំ ២០១៥ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ប្រែក្លាយ​ប្រទេស​នេះ​ឲ្យ​ទៅជា​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​វិស័យ​បាល់ទាត់​ត្រឹម​ឆ្នាំ ២០៥០​។​


 
​ទោះជា​យ៉ាងនេះ​ក្តី រយៈពេល​៣​ឆ្នាំ​មកនេះ​គេ​មើលឃើញថា​ការលេង​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​នៅមាន​គម្លាត​ឆ្ងាយ​ពីអ្វី​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ចិន (CFA) និង​អ្នកគាំទ្រ​ចិន​ចង់បាន​នៅឡើយ​។​
 
​ការកំណត់​ភាពជោគជ័យ​គឺជា​ការលំបាក​សម្រាប់ CFA​។ អ្វីដែល​សំខាន់​ពួកគេ​គួរតែ​ត្រូវធ្វើ​យ៉ាងណា​ប្រជែង​យក​កៅអី​ទៅកាន់​ព្រឹត្តិការណ៍​ការប្រកួត FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា ដោយ កសាង​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការហ្វឹកហាត់​យុវវ័យ​ថ្នាល​។​
 
​ជុំវិញ​បញ្ហា​នេះ លោក Marco Pezzaiuoli អតីត​គ្រូបង្វឹក​ក្រុមយុវជន​របស់​ក្លិប Guangzhou Evergrande លើកឡើងថា បាល់ទាត់​គឺជា​គម្រោង​រយៈពេល​វែង​សម្រាប់​ប្រទេស​ចិន​។ ពួកគេ​ត្រូវ​ប្រើពេល​ពីមួយ​ទៅ​ពីរ​ជំនាន់​រហូតដល់​ចិន​អាច​ឈានដល់​កម្រិត​មួយ​ដើម្បី​ប្រកួតប្រជែង​ដោយ​ជោគជ័យ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​។​
 
«​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ចិន​ក្នុង​វិស័យ​កីឡាបាល់ទាត់ បានចាប់ផ្តើម​បញ្ចូល​ក្នុង​កម្មវិធីសិក្សា ចាប់ពី​ថ្នាក់បឋមសិក្សា​នៅ​ទូទាំងប្រទេស​ដោយមាន​កា​រ​គិតគូ​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​បាល់ទាត់​ចិន​នៅតែមាន​ភាព​ក្មេងខ្ចី​នៅឡើយ ហើយ​ពួកគេ​ត្រូវការ​ពេលវេលា​ដើម្បី​ហ្វឹកហាត់ និង​អភិវឌ្ឍ​ខ្លួន​»​។ ទាំងនេះ​គឺ​ដើម្បី​ប្រាកដថា ចិន​អាច​ទទួលជោគជ័យ​លើ​វិស័យនេះ​ក្នុង​តំបន់​ដែល​លោក Pezzaiuoli លើកឡើង​។​
 
​ជា​ផ្នែក​មួយ​នៃ​គម្រោង​បណ្តុះបណ្តាល ក្រុមកីឡា​បាល់ទាត់​ចិន​អាយុ​ក្រោម ១៥ ឆ្នាំ​កំពុង​ត្រៀម​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ១០​ខែ​សម្រាប់​ការហ្វឹកហាត់​របស់​ពួកគេ​។ កីឡាករ​វ័យក្មេង​ទាំងនេះ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​មកពី​ក្លិប​ធំៗ​លំដាប់​ពិភពលោក​ដូចជា Real Madrid, Atletico Madrid និង Getafe ក្នុងអំឡុងពេល​ពួកគេ​ស្ថិ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​នោះ​។​
 
​នឹងមាន​ការពិចារណា​បន្ថែមទៀត​សម្រាប់​ចិន ដែល​មិន​ត្រឹមតែ​ជាការ​ប្រកួត​លក្ខណ​ហ្វឹកហាត់​នៅលើ​ទីលាន​នោះទេ​។ AFC ត្រូវបាន​កំណត់ថា​តើ​ក្រុម​ជម្រើសជាតិ​អាចមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ និង​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ នៅ​ប្រទេស​កាតា​៕

Tag:
 បាល់ទាត់​
  FIFA World Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com