ជាតិ
កម្ពុជាមានវត្តជិត៥០០០ និងព្រះសង្ឃជាង៧ម៉ឺនអង្គ
× ភ្នំពេញ៖ វត្តអារាមនៅកម្ពុជាបច្ចុប្បន្នមានចំនួនសរុប ៤,៩៧៩វត្ត និងព្រះសង្ឃ ៧០,៨៥៣អង្គ ទូទាំងប្រទេស។ ក្នុងនោះមាន វត្តគណៈមហានិកាយ ៤,៧៤៤វត្ត ដែលមានព្រះសង្ឃ៦៦,០៣៦អង្គ។ ដោយឡែក ៤,៨១៧អង្គទៀត ជាព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ក្នុងវត្តសរុប២៤១។
របាយការណ៍នេះ ត្រូវបានលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លើកឡើងក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្រី្តសង្ឃទូទាត់ប្រទេសលើកទី២៧ នាសាលសន្និសីទចតុមុខ នាថ្ងៃទី២១ធ្នូ ឆ្នាំ២០១៨។
ទាក់ទងនឹងវិស័យពុទ្ធិកសិក្សា
លោក ហ៊ឹម ឆែម បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងធម្មការក្នុងការជំរុញឲ្យវត្តអារាមនៅទូទាំងប្រទេស ចូលរួមចំណែកជាមួយរដ្ឋាភិបាលដោយរៀបចំទីធ្លាវត្ត ឲ្យក្លាយទៅជាតំបន់មរណីយដ្ឋានទេសចរណ៍ ដោយមានការគ្រប់គ្រងល្អ និងបរិស្ថានល្អ ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទស្សនា សិក្សា តាមរយៈឈ្វេងយល់ពីវប្បធម៌ ប្រពៃណី និងបង្កើនចំណូលថវិកាជាតិ ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ តាមរយៈព្រះពុទ្ធសាសនា៕
Tag:
សាសនា
វត្ត
ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com