ជាតិ
ភ្នំ​កំពង់ត្រាច រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទាក់ទាញ​នៅ​ខេត្តកំពត​
22, Dec 2018 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិត​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត ភ្នំ​កំពង់ត្រាច គឺជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​។ រូងភ្នំ​ដែលមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត ទឹក​ល្អាង​ដ៏​ត្រជាក់ចិត្ត និង​ទីសក្ការៈ​ផ្សេងៗ ដ៏​ស័ក្តិ​សិទ្ធ បានធ្វើ​ឲ្យ​ទេសចរ​ជាតិ និង​អន្តរជាតិ មាន​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​នៅ​ភ្នំ​កំពង់ត្រាច ឬ​ភ្នំ​បាក់​។​

​នៅ​កណ្តាល​ភ្នំ យើង​អាច​ផ្តិត​យក​ទិដ្ឋភាព​ផ្ទៃមេឃ​ដ៏​ធំ​ល្វឹងល្វើយ អមដោយ​ម្លប់ឈើ​ដ៏​ត្រឈឹងត្រឈៃ​។ នៅ​ផ្នែក​ខាងក្រៅ យើង​ឃើញ​ផ្ទាំង​ថ្ម​ធំៗ វាលស្រែ​ទូលាយ និង​មាន​រទេះសេះ​ផ្តល់​សេវាកម្ម​កម្សាន្ត​ជុំវិញ​ភ្នំ ផងដែរ​។ 
 
​ក្រុមការងារ​នៃ​សារព័ត៌មាន ThmeyThmey បាន​ទៅ​ដល់ទី​រមណីយដ្ឋាន​ដ៏​ប្រណីត​នោះ នា​អំឡុង​នៃ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ឆ្នោះ​ទៅកាន់​ខេត្ត​កែប និង​កំពត ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន Mercedes Benz កសិដ្ឋាន​ធម្មជាតិ​ចំការ​ដំណាក់ (​ភ្នំ​វ​ល្លិ៍​) និង​លោក អាង គីម​អៀង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ Great Angkor Tours​។​
 
​សូម​ទស្សនា​ទិដ្ឋភាព​ដូចខាងក្រោម​ដែល​ផ្តិត​ដោយ​លោក ប៉ាន់ បូ​នី លោក ទូច សុវណ្ណ​ឌី និង​លោក ឈុត ឈា​ណា​៖














































Tag:
 ទេសចរណ៍​
  កំពង់ត្រាច
© រក្សាសិទ្ធិដោយ thmeythmey.com