ជាតិ
គណៈកម្មាធិការសិទ្ធិមនុស្ស៖ លោក កែវ រ៉េមី មានអនុប្រធាន៧នាក់ និងសមាជិក៤០នាក់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
× ភ្នំពេញ៖ អនុប្រធាន៧នាក់ និងសមាជិក៨នាក់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី មានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៨ ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានឋានៈស្មើរដ្ឋមន្ត្រី រួមមាន លោក អ៊ិត រ៉ាឌី លោក ជេត ជាលី លោក តិច ច័ន្ទតារា លោក ប៊ូ គុយសេង លោក ជិន ម៉ាលីន លោកស្រី ហ៊ាន ប៉ូលីណេ និងលោក លី ស៊ីណា។
បន្ថែមពីលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានសមាជិក៤០រូបទៀត ដោយ៩រូប មានឋានៈស្មើរដ្ឋមន្ត្រី ១១រូបឋានៈស្មើរដ្ឋលេខាធិការ ៩រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង១១រូបឋានៈស្មើអគ្គនាយក។ ក្នុងចំណោមនោះ មន្ត្រី២៨រូប មានតួនាទីបន្ថែមលើមុខងារបច្ចុប្បន្ន៕
Tag:
សិទ្ធិមនុស្ស
កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com