ផលប្រយោជន៍​សុខភាព​ទាំង ៤ របស់​ទឹកឃ្មុំ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ផលប្រយោជន៍​សុខភាព​ទាំង ៤ របស់​ទឹកឃ្មុំ​
24, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


១. មាន​ប្រយោជន៍​ក្នុងការ​គ្រប់គ្រង​ទម្ងន់​
 
​តើ​អ្នកដឹង​ទេ​ថា ទឹកឃ្មុំ​អាចជួយ​ក្នុងការ​បញ្ឈប់​ការ​លើស​ទម្ងន់​? ការជំនួស​ស្ករ​ជាមួយ​ទឹកឃ្មុំ​នឹង​រារាំង​អ្នក​ពី​ការឡើង​ទម្ងន់ ហើយ​កម្រិត​ជាតិ​ស្ករ និង​ទ្រី​គ្លី​សេរី​ត​នឹង​ថយចុះ​។ ការសិក្សា​មួយទៀត​ក៏បាន​រកឃើញ​ផងដែរ​ថា ទឹកឃ្មុំ​ស្រស់​មាន​សមត្ថភាព​ធ្វើ​អ័រម៉ូន​ដើម្បី​ទប់ស្កាត់​ចំណង់​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​ការឡើង​ទម្ងន់​។ ទឹកឃ្មុំ​ដុត​ខ្លាញ់​រាងកាយ ទោះបីជា​អ្នក​កំពុង​គេង​។​
 
២. ការពារ​ជំងឺ​នានា​
 
​ទឹកឃ្មុំ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ប្រភេទ​មួយចំនួន​នៃ​ជំងឺមហារីក​។ លើសពីនេះ​ទៀត វា​ក៏​ធ្វើ​ឲ​ក្យ​ប្រសើរឡើង​នូវ​សុខភាព​ភ្នែក និង​បង្កើន​ការប្រឆាំង​អុកស៊ីតកម្ម ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នានា​។​
 
៣. ព្យាបាល​អាកា​រៈ​ក្អក​
 
​ទឹកឃ្មុំ អាចជា​ថ្នាំ​ក្អក​ដ៏​ល្អ ដែល​ជួយ​សម្រាល​ការលំបាក​នៃ​បំពង់ក​របស់​អ្នក ព្រមទាំង​ការពារ​ការ​ក្អក​។ ការសិក្សា​មួយទៀត​បាន​បង្ហាញថា ប្រសិទ្ធភាព​នៃ​ទឹកឃ្មុំ​ក្នុងការ​ព្យាបាល​ការ​ក្អក គឺ​ល្អប្រសើរ​ជាង​ថ្នាំ​ក្អក​ធម្មតា​។ វា​ជួយ​កាត់បន្ថយ​រោគសញ្ញា​ក្អក និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នៅពេល​យប់​។​
 
៤. អាច​ព្យាបាល​របួស​បាន​
 
​ទឹកឃ្មុំ គឺជា​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​ផ្សិត​ដែល​ធ្វើ​ឲ្យ​ទឹកឃ្មុំ​មាន​សុខ​ភាពល្អ សម្រាប់​ព្យាបាល​របួស និង​ការ​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com