កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho នៅតែ​លេចមុខ​ក្នុង​តារាង​បាល់ទាត់ បើ​ទោះ​ទំនេរ​ពី​ការងារ​នៅ Man Utd
24, Dec 2018 , 3:48 pm        
រូបភាព
​លោក Jose Mourinho បានបង្ហាញ​មុខ​ក្នុង​ទីលាន​បាល់ទាត់​នៅឯ​ប្រទេស​កំណើត​ជា​លើកដំបូង ចាប់តាំងពី​លោក​ចាក​ចេញពី​ទឹកដី Old Trafford ក្រោយ​ត្រូវ Manchester United បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​។ បើទោះជា​ទំនេរ​ពី​ការងារ​ក្តី តែ Special One នៅតែ​ភ្ជាប់​ខ្លួន​ជាមួយនឹង​បាល់ទាត់​ដដែល​។​


 
​ក្លិប​បិសាច​ក្រហម​បាន​បណ្តេញ​លោក Mourinho ពី​តំណែង​អ្នកចាត់ការ​បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ ដោយ​តាម​ពីក្រោយ Liverpool ដែល​ឈរ​កំពូល​តារាង Premier League ដល់​ទៅ ១៩ ពិន្ទុ​។​
 
​ប៉ុន្តែ​ក្រោយ​ការចាកចេញ​របស់ Mourinho ក្រុម Man Utd បានទទួល​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​យកឈ្នះ Cardiff City យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-១ ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​លី​គ​ចាប់តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson សម្រាប់​ការប្រកួត​ដំបូង​ដែល Ole Gunnar Solskjaer ដឹកនាំ​នោះ​។ 


 
​ស្របពេល​នោះដែរ​លោក Mourinho ក៏​ត្រូវបាន​រាយការណ៍​ថា​បាន​លេចមុខ​ក្នុងការ​ប្រកួត​ដែល Vitoria de Setubal ចាញ់ Santa Clara ២-០ ដែរ​។ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ ជា​អ្នកគាំទ្រ​ក្រុម Vitoria នៃ​ក្របខណ្ឌ Premierira Liga ដែលមាន​មូលដ្ឋាន​នៅ​ស្រុកកំណើត​របស់លោក​។​
 
​ជា​រឿង​មួយ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ បើទោះជា​អតីត​អ្នកចាត់ការ Chelsea និង Real Madrid រូបនេះ​ទើបត្រូវ​បានបញ្ចប់​តំណែង​ពី​ការងារ​ក្តី ប៉ុន្តែ​លោក​នៅតែ​យក​ពេលវេលា​សម្រាក​របស់ខ្លួន​ទៅ​ភ្ជាប់​ជាមួយនឹង​បាល់ទាត់​ដ​ដែរ​។​
 
​អ្នកចាត់ការ​រហស្សនាម Special One វ័យ ៥៥ ឆ្នាំ​រួមទាំង​កូនប្រុស​របស់លោក ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ Vitoria ក្នុង​ក្រុង Setubal នា​កីឡដ្ឋាន Bonfim៕

Tag:
 បាល់ទ​ត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com