ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ត្រជាក់ចិត្ត ត្រជាក់កាយនៅរមណីយដ្ឋានទឹកឈូ ខេត្តកំពត
24, Dec 2018 ,
4:05 pm
រូបភាព
×
ដោយ:
ថ្មីៗ
រមណីយដ្ឋានធម្មជាតិទឹកឈូ ជាទីតាំងទេសចរណ៍មួយដ៏មានសក្តានុពលដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ដោយមានទឹកហូរថ្លាឈ្វេងខួបប្រាំង ខួបវស្សាចេញពីភ្នំដំរី និងភ្នំកំចាយ ទេសចរជាតិ អន្តរជាតិ រីករាយងូតទឹកកម្សាន្តលើផ្ទាំងថ្មដាតូចធំ និងផ្តិតយកទិដ្ឋភាពនានា។
អត្ថបទទាក់ទង
កែប តំបន់ឆ្នេរដ៏ប្រណីតតាំងពីសម័យអាណាព្យាបាលបារាំង
ភ្នំកំពង់ត្រាច រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញនៅខេត្តកំពត
រថយន្ត Mercedes ទៅបង្អួតសម្រស់ដល់ជើងភ្នំវល្លិ នាខេត្តកែប
មុនត្រឡប់មករាជធានីភ្នំពេញវិញ ក្រោយបញ្ចប់ដំណើរកម្សាន្តរយៈពេលពីរថ្ងៃនៅតំបន់សមុទ្រ និងភ្នំ ក្រុមបុគ្គលិកនៃសារព័ត៌មាន ThmeyThmey បានទៅលំហែកាយនៅទឹកឈូ ដែលពោរពេញទៅដោយខ្យល់បរិយាកាសបរិសុទ្ធ។
ក្រុមការងារយើងបានជួលតូបចំនួន៣ដែលនៅជាប់ល្វែងគ្នា ដោយតូបមួយមានតម្លៃ១០ដុល្លារអាមេរិក។ ក្នុងបញ្ជីមុខម្ហូប ម្ហូបមួយមុខមានតម្លៃចាប់ពី៦ម៉ឺនរៀលឡើងទៅ ដោយម្ចាស់តូបអះអាង ជាតម្លៃដែលមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរ ជាពិសេសផ្នែកទេសចរណ៍។
នៅវេលាថ្ងៃត្រង់ ចំថ្ងៃអាទិត្យ ដែលក្រុមសារព័ត៌មាន ThmeyThmey បានទៅដល់នោះ យើងសង្កេតឃើញថា មិនសូវមានភ្ញៀវច្រើនឡើយ។ ទាក់ទងនឹងករណីនេះ ម្ចាស់តូបបានបញ្ជាក់ថា មកពីចិនបញ្ចេញទឹកពីទំនប់វារីអគ្គិសនីកំចាយច្រើនពេក ប៉ុន្តែម្ចាស់អាជីវកម្មបានចងខ្សែ ទៅម្ខាងទៅម្ខាងដើម្បីឲ្យភ្ញៀវអាចទប់ខ្លួននឹងកម្លាំងទឹកដ៏ខ្លាំង។
ដំណើរទេសចរណ៍ចុងឆ្នាំរបស់ក្រុមសារព័ត៌មាន ThmeyThmey មានចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន Mercedes Benz កសិដ្ឋានធម្មជាតិចំការដំណាក់ (ភ្នំវល្លិ៍) និងលោក អាង គីមអៀង ប្រធានទីភ្នាក់ងារទេសចរណ៍ Great Angkor Tours៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទឹកឈូ
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
2 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម