ជាតិ
សេដ្ឋកិច្ច
ផលិតផល​នាំចេញ​ពី​តំបន់​សេដ្ឋកិច្ចកម្ពុជា ទៅ​អន្តរជាតិ មាន​ជាង​១,៤​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
25, Dec 2018 , 10:51 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា បាន​នាំចេញ​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ចកម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់​សរុប ១.៤១០.០៨២.២៧៨​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ ផលិតផល​ទាំងនោះ​មាន កង់ សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ផ្សេងៗ​ទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០១៩ របស់​ក្រសួងពាណិជ្ជកម្ម​។

 
​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ រួមមាន  សហរដ្ឋអាមេរិក ក្នុង​ទឹកប្រាក់​ជាង ៣៤៤​លាន​ដុល្លារ ប្រទេស​កាណាដា ជាង​៣៤​លាន​ដុល្លារ ប្រទេស​អង់គ្លេស មាន​ជាង​៨៣​លាន​ដុល្លារ ទីផ្សារ​សហគម​អឺរ៉ុប ជាង​៣៦២​លាន​ដុល្លារ និង​ក្រៅ​សហគម​អឺរ៉ុប​ជិត​៦​លាន​ដុល្លារ​។ ដោយឡែក ទីផ្សារ​អាហ្វ្រិក មាន​ជាង​២,៥​លាន​ដុ​លា្ល​រ  ទីផ្សារ​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​៥៥៦​លាន​ដុល្លារ និង​ប្រទេស​ផ្សេងៗ មាន​ជាង​២១​លាន​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ទៅកាន់​១៤៧​ប្រទេស មាន​ចំនួន​២៤ ៩៨៥​លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញ មាន​១១ ២១៤​លាន​ដុល្លារ និង​ការ​នាំចូល​មាន ១៣ ៧៧១​លាន​ដុល្លារ​៕ 

Tag:
 នាំចេញ​-​នាំចូល​
  តំបន់​សេដ​ក្ឋ​កិច្ច​ពិសេស​
© រក្សាសិទ្ធិដោយ thmeythmey.com