វិធី​ព្យាបាល​តាម​ផ្ទះ ដើម្បី​បំបាត់​ស្នាមរបួស​នៃ​ការ​រលាក​ស្បែក​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
វិធី​ព្យាបាល​តាម​ផ្ទះ ដើម្បី​បំបាត់​ស្នាមរបួស​នៃ​ការ​រលាក​ស្បែក​
25, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ឱសថ​ធម្មជាតិ ដែល​បានលើកឡើង​នៅក្នុង​អត្ថបទ​នេះ​មិន​បង្ហាញ​ពី​ប្រសិទ្ធភាព​ភ្លាមៗ​ក៏ដោយ ក៏​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បង្ហាញ​លទ្ធផល​វិជ្ជមាន​ដោយ​ប្រើពេល​យូរអង្វែង​។ ក្នុងករណី​មាន​បញ្ហា​តិចតួច អ្នក​អាច​ចាប់ផ្តើម​ប្រើ​វា​ក្នុង​រយៈពេល​ពីរ​បី​នាទី​ដំបូង​នៃ​ការ​រលាក ដូចដែល​វា​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​គ្នាច្រើន​អំពី​របៀប​ដែល​រលាក និង​សញ្ញា​នៃ​ការ​ជាសះស្បើយ​។​


 
​ខាងក្រោម​នេះ គឺជា​ឱសថ​បុរាណ​មួយ ដើម្បី​លុប​បញ្ហា​រលាក​ចេញពី​ស្បែក​របស់​អ្នក​។​
 
​ទឹកឃ្មុំ​
 
​ទឹកឃ្មុំ ត្រូវបាន​គេ​ប្រើ​ជា​ជំនួយ​បន្ថែម ដើម្បី​ព​ន្លឿ​ន​ការ​ជាសះស្បើយ​មុខរបួស នៅលើ​ដំបៅ ការឆ្លង​មេរោគ និង​ការ​រលាក​។ ទឹកឃ្មុំ ក៏​ជួយ​ផងដែរ​ក្នុងការ​ព្យាបាល​ការបង្ក​រោគ ដែល​បណ្តាលមកពី​ការ​រលាក ហើយ​ថែមទាំង​ជួយ​បន្ថយ​ការ​រលាក​ដល់​កម្រិត​ដ៏​អស្ចារ្យ​។​
 
​អ្នក​អាច​យក​ទឹកឃ្មុំ ទៅ​លាប​លើ​កន្លែង​ដែល​រង​ផលប៉ះពាល់ ហើយ​ទុក​ឲ្យ​វា​ស្ងួត​ក្នុង​រយៈពេល​ពីរ​បី​នាទី – ឬ​យក​ល្អ ទុក​ឲ្យ​បាន​ពី ១០ ទៅ ១៥ នាទី​។ បន្ទាប់មក យក​ក្រណាត់​សើម​ស្អាត មក​ជូត​ពីលើ​។ អ្នក​អាចធ្វើ​វា​ម្តងទៀត​ជា​រៀងរាល់ថ្ងៃ សម្រាប់​លទ្ធផល​ដែល​អ្នក​ចង់បាន និង​ការ​មាន​ប្រសិទ្ធភាព​របស់​វា​។​
 
​យ៉ាងណាមិញ ចូរ​កុំ​ប្រើ​វា​នៅលើ​ដំបៅ​ដែល​កំពុង​ឆ្លង​មេរោគ ឬ​មាន​សភាព​ធ្ងន់ធ្ងរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com