ONE Championship
កីឡាជាតិ
ជាតិ
ក្លិប​ប្រដាល់ Evolve MMA នៅ​សិង្ហ​បុរី មកជួយ​ក្មេងៗ​ក្រីក្រ​កម្ពុជា​
25, Dec 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប Evolve MMA ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​សិង្ហ​បុរី ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​ខ្លាំងៗ​នៅ ONE Championship ដោយ​ក្នុងនោះ​រួមមាន​ទាំង វីរនារី​ប្រចាំ​ប្រទេស​គឺ​នាង Angela Lee​។ សមាជិក​ក្លិប​នេះ​ទាំងមូល​បាន​តាំងចិត្ត ធ្វើ​កម្មវិធី​សប្បុរសធម៌​ប្រចាំឆ្នាំ​នៅ​ថ្ងៃបុណ្យ​ណូអែល​សម្រាប់​ក្មេងៗ​កម្ពុជា​។​

 
​សម្រាប់​មនុស្ស​ភាគច្រើន ថ្ងៃបុណ្យ​ណូអែល ជា​ពេល​សប្បាយ​ជួបជុំ​មិត្តភក្តិ និង​គ្រួសារ ប៉ុន្តែ​អ្នកខ្លះ​វិញ​ក៏​ឆ្លៀត​យក​ឱកាស​នេះ​ទៅ​ចែករំលែក​ក្តី​រីករាយ​របស់​ពួកគេ​ជាមួយ​អ្នក​ដ៏​ទៃ​ដែល​មិនមាន​សំណាង​ដូច​ខ្លួន​។ 
 
​ដោយមាន​ជំនួយ​ពី​អង្គការក្រៅរដ្ឋាភិបាល និង​អង្គ​ការមិន​រកប្រាក់​ចំណេញ​នានា ដូចជា Caring for Cambodia (CFC) ជាដើម​នោះ ក្លិប Evolve បាន​នាំយក​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​មក​ចែកជូន​ដល់​ក្មេងៗ​ក្រីក្រ​កម្ពុជា ជា​ហូ​ហែ​ក្នុង​រយៈពេល​ពីរ​ឆ្នាំនេះ​មកហើយ​។ 
 
 ក្លិប​មួយ​នេះ​បាន​ជួយ​រួមចំណែក​មួយផ្នែកធំ តាមរយៈ​ការបរិច្ចាក​សម្ភារ​សិក្សា និង​ថ្នាំសង្កូវ​ជាដើម​។​
 
«​ការសហការ​គ្នា​រវាង Caring for Cambodia ជាមួយ​ក្លិប Evolve គឺ​មានន័យថា​កីឡាករ និង​បុគ្គលិក​នៅ​ទីនោះ មានឱកាស​បរិច្ចាក​គ្រឿង​ប្រើប្រាស់​របស់ខ្លួន​ដល់​ក្មេងៗ​ដែល​នៅក្នុង​សាលា Caring for Cambodia។ 
 
«​ក្នុង​សាលា​នោះ​មាន​ក្មេងៗ​ចំនួន ៦៦០០ នាក់ ដែល​គ្មាន​ទាំង​ស្បែកជើង​ពាក់ គ្មាន​ទាំង​បាយ​ហូប សំភារ​សិក្សា និង​សូម្បីតែ​ថ្នាំសង្កូវ​ធម្មតា​»​។​
 
​ការយកចិត្តទុកដាក់​ជួយ​ដល់​មនុស្ស​ទន់ខ្សោយ ឬ​ក្រីក្រ និង​ទឹកចិត្ត​សប្បុរសធម៌​បែបនេះ វា​មាននៅ​ក្នុង​ឆន្ទៈ​របស់​ក្លិប​តាំងពី​ទើប​បង្កើត​នា​ខែមករា ឆ្នាំ ២០០៩​មក ដែលមាន​លោក Chatri Sityodtong ជា​ប្រធាន​ប្រតិបត្តិ និង​ជា CEO របស់ ONE ផងដែរ​។ 
 
​អ្នកសម្របសម្រួល​កម្ម​វិធី​ផ្សព្វផ្សាយ​ក្លិប Richard Wee ពន្យល់ថា​៖ 
«​ក្នុង​ក្លិប Evolve MMA របស់​យើង យើង​ចង់​ឲ្យ​គ្រប់គ្នា​ចេះ​ជួយ​អ្នក​ដ៏​ទៃ​ទៅវិញទៅមក​។ យើង​មាន​កម្មវិធី​ជា​រៀងរាល់​សប្តាហ៍​នៅ​សិង្ហ​បុរី​ដើម្បី​ជួយ​ដល់​អ្នក​ក្រី​ក្រី យុវវ័យ​ដែល​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្ពស់ ហើយ​ក្មេងៗ​ដែល​ត្រូវការ​ការអប់រំ​ពិសេស និង​ក្មេង​ដែលមាន​ជំងឺមហារីក​។ សិស្ស​ក្នុង​ក្លិប​បាន​ស្ម័គ្រចិត្ត​យក​ពេលវេលា​ខ្លួន​ជួយ​ក្នុង​កម្មវិធី​នោះ​»​។ 
 
«​មួយឆ្នាំ​ម្តង យើង​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​សម្រាប់​គ្រប់គ្នា​នៅ​ក្លិប Evolve MMA ចូលរួមចំណែក​នូវ​អ្វីដែល​ខ្លួន​មាន​។ យើង​រកឃើញ និង​ធ្វើការ​ជា​មួ​ួ​យ​អង្គការ Caring for Cambodia ដោយបាន​ដើរ​ប្រមូល​វិភាគទាន​មកជួយ​ដល់​កុមារ​កម្ពុជា​។ វិភាគទាន​ទាំងនោះ​មានដូចជា ថ្នាំសង្កូវ​នានា គ្រឿង​ថែទាំ​ធ្មេញ សម្ភារ​សិក្សា និង​ស្បែកជើងផ្ទាត់​ជាដើម​»​។ 
 
​បន្ទាប់ពី​ការប្រមែប្រមូល​ថវិការ​គ្រប់គ្រាន់​ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក  ក្លិប​សិង្ហ​បុរី​នេះ​ជំរុញ​ឲ្យ​សមាជិក​រាល់គ្នា​ចូលរួម​ជួយ​តាម​វិធី និង​សមត្ថភាព​ដែល​ខ្លួន​មាន​។ 
 
​គេ​អាចជួយ​បាន​ដោយ​បរិច្ចាក​សម្ភារ​ខាងលើ​មក​តាម​ក្លិប ឬក៏​ទំនាក់​ទំនងជា​មួយអង្គ​ការ Caring for Cambodia  ធ្វើយ៉ាងណា​ផ្តល់​ឲ្យ​ក្មេងៗ​ទាំង ៦៦០០ នាក់​នោះ​ទទួលបាន​ការអប់រំ និង​សុខ​ភាពល្អ​។ 
 
«​យើង​ចង់បង្ហាញ​ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ដែល​ត្រូវការ​វា​។ យើង​សង្ឃឹមថា​ការចូលរួម​បន្តិច​ប​ន្ទួ​ចនេះ អាចជួយ​ដល់​ក្មេងៗ​នៅ​កម្ពុជា និង​គ្រួសារ​របស់គាត់​បាន​ខ្លះ​»៕ 
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com