ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
Employment Day ផ្តល់ឱកាស​ឲ្យ​សាធារណជន​ស្វែងយល់​ពី​វិស័យ​លក់រាយ និង​ឱកាស​ការងារ​
25, Dec 2018 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង Baby Outlet នឹង​រៀបចំ​កម្មវិធី Employment Day នៅ​ថ្ងៃទី​២៩ ខែធ្នូ​ខាងមុខនេះ ដើម្បី​ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន ពិសេស​សិស្ស​-​និស្សិត ឲ្យ​ចាប់អារម្មណ៍​មកលើ​វិស័យ​លក់រាយ​លើ​សម្ភារ​ទារក និង​កុមារ​ដ៏​មាន​សក្តានុពល​។ ក្រៅពី​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ភាពលេច​ធ្លោ​ជា​វិជ្ជមាន​របស់​វិស័យ​លក់រាយ​លើ​សម្ភារ​កុមារ នៅក្នុងពេល​បច្ចុប្បន្ន​ហើយ​នោះ Employment Day​សិស្ស​-​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ក៏មាន​ឱកាស​ក្លាយជា​បុគ្គលិក​របស់​ហាង​លក់​សម្ភារ​ទារក កុមារ Baby Outlet ភ្លាមៗ​ផងដែរ​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ការងារ​ភ្លាម សម្ភាស​ភ្លាម ពី​បុគ្គលិក​ផ្នែក​ធនធានមនុស្ស​របស់ Baby Outlet ។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com