កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ត្រៀម​ប្រមាញ់ Lukaku ពី Man Utd អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខាងមុខនេះ​
26, Dec 2018 , 10:08 am        
រូបភាព
Juventus បានកំណត់​គោលដៅ​របស់ខ្លួន​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Romelu Lukaku ពី Manchester United នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខ​។​


 
​បើ​យោងតាម​កាសែត​អ៊ីតាលី CalcioMercato ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង Serie A បច្ចុប្បន កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ឆ្នើម​មួយរូប​ដើម្បី​យកទៅ​ជំនួស​តំណែង Mario Mandzukic ដែលមាន​វ័យ​ចំណាស់​បន្តិច​ទៅហើយ​។​
 
Lukaku ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក វ័យ​២៥​ឆ្នាំ ទើបតែ​ស៊ុត​បញ្ចូល​ទី​បាន ៦ គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន ២២​ប្រកួត​ឲ្យ​បិសាច​ក្រហម​សម្រាប់​រដូវ​កាល ២០១៨-២០១៩​នេះ​។​


 
​ស្រប​ពេលដែល​ខកខាន​សម្រាប់​ការបង្ហាញ​ខ្លួន នៅក្រោម​ការដឹកនាំ​ដំបូង​របស់​អ្នកចាត់ការ​ថ្មី​លោក Ole Gunnar Solskjaer នា​ការប្រកួត​ដែល Man Utd យកឈ្នះ Cardiff City ៥-១ ក្នុង​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​កន្លងទៅ Lukaku ត្រូវបាន​ក្លិប​ការពារ​ជើងឯក​អ៊ីតាលី Juventus ដាក់​គោលដៅ​នាំ​រូបគេ​ទៅ​ជួយ​ក្រុម​នៅ​ខែមករា ឆ្នាំ​២០១៩​នេះ​។​
 
​ក្រៅពី​អតីត​ខ្សែប្រយុទ្ធ Chelsea និង Everton រូបនេះ កាសែត Sportsmail បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ដែរ​ថា​ភ្នាក់ងារ​របស់ Paulo Pogba លោក Mino Raiola ក៏បាន​ពិភាក្សា​ជាមួយ Juventus លើ​ការផ្ទេរ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​នេះ​ត្រឡប់​ទៅវិញ​ផងដែរ ប៉ុន្តែ Man United មិន​ចង់​លក់​រូបគេ​ទេ​។​
 
Raiola ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ Pogba ផ្លាស់​ទៅ Old Trafford កាលពី​ឆ្នាំ​២០១៦ ក្នុងតម្លៃ​កំណត់ត្រា ៨៩​លាន​ផោន (១១០​លាន​ដុល្លារ​អាមេរិក​)​។​
 
Anthony Martial និង Matteo Darmian ក៏​ស្ថិតក្នុង​ការចាប់អារម្មណ៍​របស់​ក្រុម​រហស្សនាម សេះបង្កង់​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Romelu Lukaku
  Manchester United
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com