ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ហេតុអ្វី​បានជា​គេ​ចិញ្ចឹម​ជន្លេន​? ដើម្បី​អ្វី​?
26, Dec 2018 , 10:49 am        
រូបភាព
​ភ្នំពេញ​៖ «​ជន្លេន​ក្រហម​» ជា​សត្វ​ដែល​សម្បូរ​ប្រូតេអ៊ីន និង​មាន​សារៈប្រយោជន៍​សម្រាប់​ធ្វើជា​ចំណី​បំប៉ន​ដល់​សត្វ​មាន់​, ទា​, កង្កែប និង​ត្រី​។ កសិករ អ៊ួ​ន សុផល ចិញ្ចឹម​ជន្លេន​ក្រហម​សម្រាប់​ឲ្យ​ចំណី​សត្វ និង​ចិញ្ចឹម​សម្រាប់​លក់​​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សុផល បាន​ប្រាប់​ពី​បច្ចេកទេស​មួយចំនួន ក្នុងការ​ចិញ្ចឹម​ជន្លេន​ក្រហម​ឲ្យ​បាន​ផល​ល្អ​ផងដែរ​។​



​អ្នក​ចិញ្ចឹម​ជន្លេន​នៅ​ខេត្តកំពត លោក អ៊ួ​ន សុផល  បាន​លើកឡើងថា ពូជ​ជន្លេន​ក្រហម​ងាយ​បង្កាត់​ពូជ និង​ឆាប់​បាន​ប្រមូល​ផល​។ លោក អ៊ួ​ន សុផល ប្រធាន​សហគមន៍​រត​ន​ពលរដ្ឋ​សាមគ្គី និង​ជា​កសិករ​រស់នៅ​ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត បញ្ជាក់ថា ជន្លេន​ក្រហម មាន​រូបរាង​តូចឆ្មារ​ដូច​សរសៃអំបោះ និង​មាន​ពណ៌​ក្រហម​។ បើតាម​កសិករ សុផល ជន្លេន​ក្រហម ជា​អាហារ​សាច់​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​សម្រាប់​យកទៅ​ធ្វើជា​ចំណី​សត្វ​មាន់ និង​ត្រី ដើម្បី​ឲ្យ​វា​ស៊ី​នឹង​ឆាប់​ធំធាត់​។​

​សូម​អញ្ជើញ​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក អ៊ួ​ន សុផល អ្នក​ចិញ្ចឹម​ជន្លេន​នៅ​ខេត្តកំពត​ដូច​ទៅ​៖





​ដើម្បី​ចិញ្ចឹម​ជន្លេន​ឲ្យ​បានល្អ និង​ឆាប់​បាន​ផល លោក អ៊ួ​ន សុផល បាន​ប្រាប់​ពី​បច្ចេកទេស​មួយចំនួន​យ៉ាង​ដូច្នេះ​ថា ការចិញ្ចឹម​ជន្លេន​ក្រហម ទី​១ ទីតាំង គឺ​ត្រូវ​ជ្រើស​ទីតាំង​ណា​ដែល​នៅ​ខ្ពស់​មិន​លិច​ទឹក និង​មាន​ម្លប់​ល្អ ទី​២ ត្រូវមាន​វត្ថុធាតុដើម​ដូចជា​លាមក​គោ និង​ប្លា​ស្ទិ​ក​។ វិធីសាស្ត្រ​ទី​១ អាច​រណ្ដៅ​ជម្រៅ ២​តឹក​ចុះក្រោម ហើយ​ក្រាល​ក្រណាត់​កៅស៊ូ និង​ទី​២ អាច​រៀប​ឥដ្ឋ​កម្ពស់ ២​តឹក​ឡើងលើ និង​ចុះក្រោម​២​តឹក សរុប​រួម​គឺ​កម្រាស់​៤​តឹក រួច​រៀប​ជា​ឥដ្ឋ​ព័ន្ធ​ជុំវិញ ហើយ​ចាក់សាប​ពីក្រោម​»​។ 



​បើតាម​លោក សុផល ការចិញ្ចឹម​ជន្លេន​ឲ្យ​បានល្អ គឺ​ត្រូវ​រក្សា​ភាព​សើម និង​ដាក់​នៅក្រោម​ម្លប់​ជានិច្ច រីឯ​ចំណី​របស់​វា គឺ​លាមក​គោ និង​ស្លឹក​បន្លែ​។ ជាមួយគ្នានេះ សត្វ​ជន្លេន ក្នុង​រយៈពេល​៤០​ថ្ងៃ អាច​ប្រមូល​ផល​បាន ជាពិសេស​អាច​ប្រមូល​ផល​បាន​រៀងរាល់ថ្ងៃ ឬមួយ​សប្ដាហ៍​ម្ដង​៕






© រក្សាសិទ្ធិដោយ thmeythmey.com